រាជរដ្ឋាភិបាលបានកាត់ដីជាង១ម៉ឺនហិកតានៅខេត្តព្រះវិហារ និងកោះកុងជូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥ ថា ជាងមួយសប្តាហ៍កន្លងមកនេះ ជាគោលការណ៍រាជរដ្ឋាភិបាលបានអនុវត្តន៍កាត់ដីប្រមាណជាង១ម៉ឺនហិកតានៅខេត្តព្រះវិហារ និងខេត្តកោះកុងជូនប្រជា ពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។

នៅក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពបច្ចុប្បន្នភាព ទៅលើគម្រោងវិនិ យោគសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ទាក់ទងនឹងដីសម្បទានក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ជាគោល ការណ៍ក្រសួងបានកាត់ដីចំនួន៥០០០ហិកតា នៅខេត្តព្រះវិហារជូនបងប្អូនកងទ័ព និងប្រជាពលរដ្ឋ ។ ចំណែកនៅខេត្តកោះកុងក៏ដូចគ្នាដែរ ក្រសួងបាន កាត់ដីនៅស្រុកបុទុមសាគរជិត៩.០០០ហិកតាជូនប្រជាជន ហើយការកាត់ដីនោះ គឺទាមទារត្រូវធ្វើនីតិវិធីលម្អិត និងហ្មត់ចត់ ជាពិសេសក្នុងការកំណត់អត្ត សញ្ញាណនៃបងប្អូនប្រជាជន ដែលត្រូវទទួលបានដី ។

ឯកឧត្តមបន្ថែមថា ចំពោះដីដែលបែងចែកជូនប្រជាពលរដ្ឋ និងកងទ័ព នេះបន្ទាប់ពីទទួលហើយមិនអាចលក់ដូរបានភ្លាមៗនោះទេ គឺមានកំណត់ ពេលវេលាមុននឹងអាចឱ្យពួកគាត់មានសិទ្ធិលក់ដូរបាន ព្រោះថារាជរដ្ឋាភិបាល មិនអាចទទួលយកបានទេ ត្រូវទុកពេលវេលាតាមច្បាប់ភូមិបាល។

ទាក់ទងនឹងសំរាម ជំហានដំបូងក្រសួងបានផ្ទេរមុខងារគ្រប់គ្រងសំរាម នេះទៅឱ្យថ្នាក់ក្រុងជាអ្នកគ្រប់គ្រង ដែលមាន២៦ក្រុង នឹងទទូលបានថវិកា ៥លានដុល្លារអាម៉េរិក ហើយ៥លានដុល្លារនេះសម្រាប់ចែកស្មើគ្នាក្នុង២៦ក្រុង នេះ ចំណែក៥០%ទៀតនឹងចែកតាមដង់ស៊ីតេប្រជាជននៃក្រុងនីមួយៗ ។ ថវិកា នេះជាកញ្ចប់ថវិកាពិសេសរបស់រដ្ឋ ហើយអត់ឆ្លងកាត់ក្រសួងបរិស្ថាន និងក្រ សួងមហាផ្ទៃទេ គឺចេញពីរតនាគារឆ្ពោះទៅថ្នាក់ក្រោមជាតិតែម្តង ហើយក្រុង មានសិទ្ធិជ្រើសរើសក្រុមហ៊ុនឯកជនម៉ៅការសំរាម សម្រាប់អនុវត្តដោយខ្លួនឯង។

ទាក់ទងនឹងបរិស្ថានរោងចក្រ ដែលពេលកន្លងមក តែងមានការរិះគន់ថា មិនមានការយកចិត្តទុកដាក់ពីថៅកែ ដែលជាមូលហេតុចម្បងធ្វើឱ្យកម្មករមាន ការដួលសន្លប់ជាបន្តបន្ទាប់ ក្រសួងនឹងរៀបចំយុទ្ធនាការចុះធ្វើអនាម័យ នៅតាម បណ្ដារោងចក្រទូទាំងប្រទេស ដែលជំហានដំបូងនឹងចាប់ផ្ដើមអនុវត្តន៍មុនគេនៅ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ សំដៅដើម្បីរក្សាអនាម័យជូនកម្មករ កម្មការិនី និងរក្សាអនាម័យជុំវិញរោងចក្រ ។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ការសម្អាតរោង ចក្រនេះ យើងរៀបចំឱ្យមានក្រុមការងារចុះទៅធ្វើការជាមួយរោងចក្រផ្ទាល់ ដើម្បីឱ្យគាត់កែសម្រួលហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ សុខភាពកម្មករ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញ តាមរយៈលំហខ្យល់បរិស្ថាន មិនល្អនោះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *