រាជរដ្ឋាភិបាលបានរៀបចំអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងការចាត់ចែង សេវាបង្រៀនតាមកម្មវិធីក្រៅប្រព័ន្ធ ៤ ចំណុច

ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលបានរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការចាត់ចែងសេវាបង្រៀនតាមកម្មវិធីក្រៅប្រព័ន្ធក្នុងគោលដៅកំណត់នូវ ៖

១- ការគ្រប់គ្រង និងតាត់ចែងសេវាបង្រៀនតាមកម្មវិធីអប់រំក្រៅប្រព័ន្ធ

២- ការប្រើប្រាស់បែបបបទ និងនីតិវិធីការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធដើម្បីបំពេញបន្ថែមលើការអប់រំក្រៅប្រព័ន្ធ

៣- ប្រាក់កម្រៃ និងការបើកផ្តល់ប្រាក់កម្រៃជូនគ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ និង

៤- ការគ្រប់គ្រង ការតាមដានត្រួតពិនិត្យ និងវាយតម្លៃការងារបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ និងការកំណត់និយាមនៃកម្មវិធីអប់រំក្រៅប្រព័ន្ធដែលរួមមាន កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ កម្មវិធីចូលរៀនឡើងវិញ សម្រាប់សិស្សដែលបោះបង់ការសិក្សាចោលតាមសាលាបឋមសិក្សាដើម្បីឲ្យពួកគេអាចត្រលប់ទៅរៀនវិញ។

យុទ្ធនាការឆ្នាំ ២០១៥ នេះ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា ដោយមានការសហការពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការ UNESCO និងដៃគូរអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុនស្មាត ផ្តល់សេវាគាំទ្រផ្តល់ថ្នាក់អក្ខរកម្មចំនួន ៣.៦៨៥ ថ្នាក់ដល់អ្នកអក្ខរកម្មចំនួន ៩២.១២៥ នាក់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *