រាជរដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​១២២​លាន​ដុល្លារ​កសាង​ផ្លូវជាតិ​លេខ​៥៨​ ប្រវែង​១៧៤.១៦km​ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​

​ខេត្តបន្ទាយមានជ័យ​៖​ ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​បាន​ចំណាយ​ថវិកា​ចំនួន​១២២​លាន​ដូ​ល្លា​សហរដ្ឋ​អា​មេ​រិច​ដើម្បី​កសាង​ផ្លូវជាតិ​ លេខ​៥៨​មួយ​ខ្សែ​ទៀត​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ប្រវែង​១៧៤.១៦km​ នៅ​តាម​ខ្សែ​ បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ ចាប់ពី​ចំណុច​ក្នុងភូមិ​សាស្ត្រ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ រហូត​ដល់​ខេត្ត​ឧ​ត្ថរ​មាន​ជ័យ​។​

​ការ​កសាង​ផ្លូវជាតិ​លេខ​៥៨​ថ្មី​១​ ខ្សែ​មាន​ ប្រវែង​១៧៤.១៦km​ បន្ទាប់​ពី​ខេត្ត​បន្ទាយ​ មាន​ជ័យ​ទើបតែ​ទទួល​បាន​សមិទ្ធ​ ផល​នៃ​ កសាង​ផ្លូវជាតិ​លេខ​៥៩​ ត​ភ្ជាប់​ពី​កូន​ដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត​ រហូត​ដល់​ខេត្ត​ប៉ៃ​ លិ​ន​និង​ផ្លូវជាតិ​លេខ​៥៦A​ ត​ភ្ជាប់​ ពី​ក្រុង​សិរី​សោភ័ណ​ រហូត​ ដល់​ក្រុង​សំរោង​ខេត្ត​ ឧ​ត្ថរ​មាន​ជ័យ​។​

ការ​កសាង​ផ្លូវជាតិ​ លេខ​៥៨​ថ្មី​នេះ​ដែរ​ត្រូវ​គេ​មើលឃើញ​ ថា​ជា​ផ្លូវជាតិ​ស​ ម្រា​ប់​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដឹក​ជញ្ជូន​ដំណាំ​កសិផល​របស់​ប្រជា​ ជន​នាំ​យក​ទៅ​ លក់​នៅ​ប្រទេស​ថៃ​ និង​ជា​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន​ សំខាន់​សម្រាប់​បំរើ​ល់​វិស័យ​កងទ័ព​ ក្នុង​ ការ​ការពារ​បូរណៈភាព​ទឹកដី​និង​ការ​កសាង​ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ដែរ​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ ថា​មាន​សារៈសំខាន់​សម្រាប់​ទំនាក់ទំនង​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ កម្ពុជា​និង​ ប្រទេស​ ថៃ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។​

ការ​កសាង​ផ្លូវជាតិ​១​ខ្សែ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​ បន្ទាយ​មាន​ជ័យ​ សបញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​ តេ​ជោ​ហ៊ុន​សែន​ ក្នុង​ការ​ជម្រុញ​ត​ភ្ជាប់​ផ្លូវ​ពី​ទីក្រុង​រហូត​ដល់ទី​ជនបទ​ទៅ​តាម​គ្រប់​តំបន់​នៅ​ ក្នុង​ប្រទេស​កម្ពុជា​និង​ក្រៅ​តំបន់​សម្រាប់​ជាស​សរសៃឈាម​ដើម្បី​បំរើ​លើ​វិស័យ​សេដ្ឋកិច្ចជាតិ​។​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ក៏​មានការ​សប្បាយ​រីករាយ​នូវ​ការ​យកចិត្តទុកដាក់​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​កសាង​ផ្លូវជាតិ​នេះ​ឡើង​។​

​បើ​តាម​របាយការណ៍​របស់​ក្រសួង​សាធារណៈការ​និង​ជញ្ជូន​បានឱ្យ​ដឹង​ថា​៖​ផ្លូវជាតិ​លេខ​៥៨​ថ្មី​នេះ​គឺ​កសាង​ឡើង​ដោយ​ក្រុមហ៊ុន​សៀង​ហៃ​ចាស់​ក្រាល​កៅស៊ូ​ដែល​មាន​ប្រវែង​ ១៧៤.១៦km​ និង​ទទឹង​៩​ម៉ែត្រ​ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ ចំណុច​ភូមិសាស្ត្រ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ រហូត​ដល់​ភូមិសាស្ត្រ​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ខេត្តបន្ទាយមានជ័យ​ ។​

​ផ្លូវជាតិ​លេខ​៥៨​ថ្មី​នេះ​ គ្រោង​និង​ធ្វើ​ពិធី​ដាក់​សម្ពោធ​បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៥​ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​ បតី​តេ​ជោ​ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

sas (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *