រាជរដ្ឋាភិបាល អំពាវនាវឱ្យម្ចាស់បុរី និងខុនដូ បន្ធូរបន្ថយ និងយោគយល់ចំពោះអតិថិជន និងមិនត្រូវមានការពិន័យបន្ថែម ចំពោះការបង់ប្រាក់រំលស់យឺត

រាជរដ្ឋាភិបាល អំពាវនាវឱ្យម្ចាស់បុរី និងខុនដូ បន្ធូរបន្ថយ និងយោគយល់ចំពោះអតិថិជន និងមិនត្រូវមានការពិន័យបន្ថែម ចំពោះការបង់ប្រាក់រំលស់យឺត

កាលពី ថ្ងៃ ចន្ទ ៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព . ស .២៥៦៤ ត្រូវ នឹង ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ដោយ ទទួល បាន អនុសាសន៍ ណែនាំ ដ៏ ខ្ពង់ខ្ពស់ របស់ ស ម្តេ ច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន រៀបចំ កិច្ចប្រជុំ ដើម្បី ពិនិត្យ និង ពិភាក្សា ពី បញ្ហា ប្រឈម នៃ វិស័យ អចលនវត្ថុ ក្នុង បរិបទ នៃ ការ រីក រាលដាល ជំ ងា វី ដ -១៩ និង វិធានការ អនុគ្រោះ ផ្សេងៗ ដល់ អ្នក ទិញ អចលនវត្ថុ ក្នុង បុរី និង អគារ សហកម្មសិទ្ធិ នានា ។

ក្នុង ស្ថានភាព បច្ចុប្បន្ន នៃ ការ រីក រាលដាល នៃ ជំងឺ កូ វី ដ -១៩ ដែល បាន ប៉ះពាល់ យ៉ាង ខ្លាំង ដល់ ជីវភាព របស់ ប្រជាពលរដ្ឋ និង ដើម្បី ជួយ ដោះស្រាយបញ្ហា សម្ពាធ ហិរញ្ញវត្ថុ របស់ ប្រជាពលរដ្ឋ ជា អ្នក ទិញ អចលនវត្ថុ នៅ តាម បុរី និង អគារ សហកម្មសិទ្ធិ នានា ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អំពាវនាវ និង លើកទឹកចិត្ត ដល់ ក្រុមហ៊ុន អភិវឌ្ឍ អចលនវត្ថុ ទាំងអស់ សូម៖

១ / – ពិនិត្យ ពី លទ្ធភាព បន្ធូរបន្ថយ លក្ខខណ្ឌ បង់ រំលស់ ទៅតាម ស្ថានភាព ជាក់ស្តែង របស់ អតិថិជន

២ / – លើកលែង ការ ផាកពិន័យ ចំពោះ អ្នក ទិញ អចលនវត្ថុ ក្នុង បុរី និង អគារ សហកម្មសិទ្ធិ នានា ក្នុងករណី ដែល អ្នក ទិញ យឺតយ៉ាវ មិនបាន បង់ប្រាក់ តាម កាលកំណត់

៣- មិន ត្រូវ មាន បន្ទុក ការ ប្រាក់ ឬ ជាប់ ការ ពិន័យ បន្ថែម ចំពោះ ការ យឺតយ៉ាវ ក្នុង ការ បង់ប្រាក់ រំលស់

៤- ដាក់ចេញ នូវ គោលនយោបាយ គាំពារ នានា ដល់ អតិថិជន របស់ ខ្លួន លើ ការ បង់ រំលស់ អចលនវត្ថុ ក្នុង បុរី និង អគារ សហកម្មសិទ្ធិ នានា និង

៥ / . អនុវត្ត វិធានការ ទាំងនេះ ឲ្យ មានប្រសិទ្ធភាព រហូតដល់ ដំណាច់ ខែមីនា ឆ្នាំ ២០២២ ។

ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹង បន្ត តាមដាន ការ វិវត្ត សភាពការណ៍ ថ្មីៗ បន្ត ទៀត ព្រមទាំង ផ្តល់ កិច្ច សហប្រតិបត្តិការ ល្អ ក្នុង ការអនុវត្ត វិធានការ ខាងលើ ដល់ គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ និង ក្រុមហ៊ុន អភិវឌ្ឍ អចលនវត្ថុ ទាំងអស់ ។

Loading...