រានទេវតាបាក់សង្កត់ស្លាប់ក្មេងម្នាក់នៅតាខ្មៅ

ខេត្តកណ្តាល៖ ក្មេងម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុដោយសារការបាក់រានទេវតាមួយកន្លែង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះអ្នកលក់រានទេវតាឈ្មោះសុខ សម្បត្តិ ក្នុងភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះឈ្មោះ កុសល វិសាល ភេទប្រុស អាយុ៨ឆ្នាំ ទីលំនៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្សបានស្លាប់ ។ម្ដាយឈ្មោះខាត់ ស្រីនាង អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ ឳពុកឈ្មោះដុក កុសល អាយុ ៣៨ឆ្នាំ មុខរបរចុងភៅ ការ បុណ្យ ។

ម្ចាស់អាជីវកម្មលក់រានទេវតាឈ្មោះសុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ ស្រុកកំណើត ភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ មុខរបរលក់រានទេវតា បានរត់គេចខ្លួនបាត់បន្ទាប់ពីហេតុការណ៍កើតឡើង និងមាន ប្រពន្ឋឈ្មោះ សុប សូរី អាយុ៣៧ឆ្នាំ ស្រុកកំណើត ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរលក់រានទេវតា ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃ ខែឆ្នាំ និងវេលា កេីតហេតុខាងលេី គឺក្មេងរងគ្រោះបានចេញពីផ្ទះធ្វេីដំណេីរឆ្លងកាត់ ទីនោះជារៀងរាល់ថ្ងៃ ក្នុងការដេីរលេង ហេីយសកម្មភាពក្មេងរងគ្រោះ ពេលដេីរមកដល់កន្លែងចំណុចកេីតហេតុ គឺគាត់ចេះតែតោងលេងមិនដែលមានបញ្ហាអ្វីទេ លុះមកដល់ថ្ងៃ កេីតហេតុក្មេងរងគ្រោះប្រហែលជានៅតោងលេងយូរ បានជាបង្កឲ្យមានគ្រោះថ្នាក់បែបនេះតែម្ដង ។

តាមការពិនិត្យវិភាគ របស់ជំនាញសាកសពក្មេងរងគ្រោះដែលស្លាប់នេះ គឺបណ្ដាលមកពីការតោងយោគរានទេវតានោះទើបធ្លាក់សង្កត់ចំក្បាលស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ។

ចំណែកសាកសពគឺត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

2 12

Loading...