រាយខ្សែភ្លើងពទ្ធ័ជុំវិញអណ្តូង ឆក់ស្លាប់មនុស្សម្នាក់

ខេត្តកំពង់ចាម៖ សពបុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់កាលពីនៅថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2018 វេលាម៉ោង05 និង20នាទីនៅក្បែរ អណ្តូងទឹកមួួយដែលគេហ៑ុំរបងពទ័្ធទុកចោល ស្ថិតនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សពជនរងគ្រោះឈ្មោះ ថន ធី ភេទប្រុស អាយុ50ឆ្នាំ មានទីលំនៅ ភូមិ ក្រឡា ឃុំអំពិល ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។

ប៉ូលិសបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ មានប្រជាពលរដ្ឋរាយការណ៍ថា នៅក្នុងភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណី មនុស្សស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ។

បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍អំពិលសហការជាមួយកម្លាំងជំនាញអធិការដ្ឋានស្រុកកំពង់សៀមនិងជំនាញបច្ចេកទេសខេត្តកំពង់ចាម ដឹកនាំដោយលោកវរះសេនីយ៍ទោ ណោ ឌីណា នាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត បានចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវដោយបានបង្កើតគណះកម្មការពិនិត្យលើសព ឃើញថា:នៅលើសាកសព: នៅលើក្បាលពុំមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ ។

នៅចំឆ្អឹងជំនីចំហៀងផ្នែកខាងឆ្វេងមានស្នាមខ្លោចស្បែក01កន្លែង ។

ផ្នែកអវ:យវ:នៅកំភួនដៃខាងឆ្វេងមានសា្នមខ្លោចស្បែក01កន្លែងរហូតដល់ខ្នងដៃ និងនៅ កជើងខាងឆ្វេងមានស្នាមខ្លោចស្បែក02កន្លែង ។

នៅជាប់ជើងនិងដងខ្លួនមានខ្សែលួលជាប់និងសព ដែលមានខ្សែលួស ដែលតភ្ជាប់និងឌុយភ្លើង ។

តាមសកម្មភាពរបស់ជនរងគ្រោះមុនពេលស្លាប់គឺបានយកកូនពូថៅចំនួន០១ ទៅកាប់ខ្សែភ្លើងផ្លុងស័រ (បូមទឹក)និងខ្សែរលួស ដែលដាក់បង្កប់នៅក្នុងគម្របផ្លុងស័រ ដែលមានភ្លើងចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង ។

ការសន្និដ្ឋានរបស់គណៈកម្មការពិនិត្យសពបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតមែន ។

ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដីកន្លែងកើតហេតុនេះ ជាកម្មសិទ្ធរបស់ ឈ្មោះ លី ខាំជួ ភេទប្រុសអាយុ53ឆ្នាំ មានទីលំនៅភូមិ ឃុំវាលវង់ ក្រុងកំពង់ចាម ដែលគាត់ធ្វើ របងខ្សែលួសពទ៍្ធជុំវិញ ទុកចោល ហើយត្រូវអ្នករស់នៅជិតនោះសុំប្រើប្រាសអណ្តូង របស់គាត់ដែលនៅក្នុងដីនោះ ហើយអ្នកជិតខាងដែលប្រីប្រាស់អណ្តូង នោះ បានរាយខ្សែលួស តចរន្តអគ្គីសនីដាក់ពទ័្ធជុំវិញអណ្តូង ការពារខ្លាចចោរលួចផ្លុងសរ័ដែលដាក់ក្នុងអណ្តូងទឹក ។

ប៉ូលិសបានឲ្យដឹងថា ករណីនេះ សមត្ថកិច្ចកំពុងចងក្រងសំណុំឯកសារតាមនីតិវិធី ៕ តាផល

Loading...