រាល់​មន្ត្រី​បុគ្គលិក​ណា​ ប្រព្រឹត្ត​ការ​ខុសឆ្គង​នឹង​អនុវត្តន៍​ទៅ​តាម​ច្បាប់​ ឬ​ក៏​លុបឈ្មោះ​ចោល​

​ភ្នំពេញ​៖​ ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​កុមារ​ជាតិ​ បញ្ជាក់​ថា​ឆ្នាំ​ ២០១៥​ នេះ​ រាល់​មន្ត្រី​បុគ្គលិក​ ណា​ ដែល​បាន​ប្រព្រឹត្ត​ការ​ខុសឆ្គង​ធ្ងន់ធ្ងរ​ មន្ទីរពេទ្យ​នឹង​អនុវត្តន៍​ទៅ​តាម​ច្បាប់​ឬ​ក៏​លុបឈ្មោះ​ចោល​តែ​ម្ដង​។​

​លោក​វេជ្ជបណ្ឌិត​ អ៊ឹ​ង​ សូ​ភី​រម្យ​ នាយករង​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​បញ្ជាក់​ថា​ ទាក់ទង​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ ក្រុម​គ្រូពេទ្យ​កុមារ​ជាតិ​ កន្លង​មកនេះ​ មន្ទីរពេទ្យ​មាន​ក្រុមប្រឹក្សាវិន័យ​ក្នុង​ការ​ណែនាំ​និង​តម្រង់​ទិស​ មិន​ទុក​ឱកាស​ឲ្យ​មន្ត្រី​បុគ្គលិក​ណា​បង្កើត​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ឡើយ​។​ ចំពោះ​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​វិញ​ មន្ទីរពេទ្យ​កុមារ​ជាតិ​ ក៏​មាន​គោលនយោបាយ​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ដោយ​មិន​បាន​គិតថ្លៃ​ផង​ដែរ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *