រាស្ត្រថា នាយរងស្ដីទីប៉ុស្តិ៍រដ្ឋបាលឃុំសុខចិត្រ ប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើរាប់ឆ្នាំមកហើយ ថ្នាក់លើមិនទាន់ហ៊ានបង្ក្រាប

ខេត្តកំពង់ធំ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសុខចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ សូមសំណូមពរលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមមេត្តាពិនិត្យមើលលោកអនុសេនីយ៍ឯកពាន ផាននិត នាយរងស្ដីទីប៉ុស្តិ៍រដ្ឋបាលឃុំសុខចិត្រ ដែលកំពុងតែប្រព្រឹត្តនឹងបទល្មើសបំផ្លាញព្រៃឈើរាប់ឆ្នាំមកហើយ។

ប្រភពបន្តថា តាំងពីព្រៃឡង់នៅរហូតដល់ព្រៃឡង់រលាយអស់នៅតែបន្តធ្វើសកម្មភាពរកស៊ីឈើនិងដឹកជញ្ជូនឈើគ្មានពេលឈប់ ប្រជាពលរដ្ឋនៅក្នុងឃុំសុខចិត្តបានបញ្ជាក់ថាកន្លងមកឈ្មោះពាន ផាននិតហៅ(ម៉ៅ)នេះដាក់ម៉ាស៊ីនជ្រៀកអានៅក្នុងព្រៃដោយខ្លួនឯងហើយដឹកជញ្ជូនមកដាក់នៅក្នុងផ្ទះរួចហើយឱ្យម៉ូយចូលទៅដឹកនូវបទល្មើសព្រៃឈើទាំងនេះនៅនឹងផ្ទះរបស់ខ្លួន។

មិនអាចទូរស័ព្ទទៅលោកពានផានិតហៅម៉ៅនេះដើម្បីសុំការបំភ្លឺបានទេ៕

 

 

Loading...