រាំធុងបាស់ពេលយប់ ព្រឹកឡើងប្រទះឃើញសពត្រូវគេសម្លាប់ស្លាប់

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ត្រូវបានប្រទះឃើញស្លាប់នៅកណ្តាលវាលស្រែដោយមានស្លាកស្នាម​កាប់របួសពេញខ្លួនប្រាណផងដែរ​កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រឿន រដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រឹង ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ប្រជាពលរដ្ឋបានប្រទះឃើញ​ជនរងគ្រោះដេកស្លាប់ទាំងស្លាកស្នាមពេញខ្លួនស្ថិតនៅក្នុងវាលស្រែខាងក្រោយភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ហើយបានរាយការណ៍សមត្ថកិច្ចមូលដ្ឋានឲ្យចុះពិនិត្យដល់កន្លែងកើតហេតុ ។

អធិការស្រុកតំបែរ លោក ប៉េង អេងហាក់ បានបញ្ជាក់ថា ស្លាកស្នាមនៅលើសពជនរងគ្រោះ​មានស្នាមវាយនៅលើដើមទ្រូង៣កន្លែង លើថ្ងាស់មួយកន្លែង​ ក្រោមភ្នែកខាងឆ្វេង២កន្លែង ឆ្អឹងជំនីខាងស្តាំ​មួយកន្លែង និងមានស្នាមចាក់លើស្មាខាងឆ្វេង១កន្លែង ។

ប្រភពបញ្ជាក់ថា ករណីនេះ ជនសង្ស័យជាក្រុមឃាតកមានគ្នាប្រមាណ២ទៅ៣នាក់ ប្រើពូថៅ និងដែកឆាបចាក់ កាប់បណ្តាលឲ្យស្លាប់ជនរងគ្រោះនៅវេលាចន្លោះពីម៉ោង១ ដល់ម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះរឿន រដ្ឋា បានចេញពីផ្ទះនៅភូមិស្រឡៅជ្រឹង ឃុំវាលម្លូ ស្រុកពញាក្រែក មកលើងបុណ្យចូលឆ្នាំនៅភូមិ ឃុំកើតហេតុ​ជាច្រើនថ្ងៃ​មកហើយ ។ លុះនៅយប់កើតហេតុ គេឃើញជនរងគ្រោះ​ចូលរាំលេងធុងបាស់កម្សាន្ត​នៅក្នុងភូមិចំបក់ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មី ហើយមិនដឹងយ៉ាងម៉េច ស្រាប់តែជនរងគ្រោះ​ត្រូវគេសម្លាប់ មិនដឹងមូលហេតុ ។

សមត្ថកិច្ចអះអាងថា ករណីនេះអាចជារឿងគំនុំ ៕ ស្រីស

aes (2)

aes (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *