រីករាយទិវារំលឹកគុណឪពុក…

ពុក គឺជាវីរបុរសដំបូងបំផុតក្នុងចិត្តរបស់ខ្ញុំ ពុកជាមនុស្សដំបូងដែលផ្តល់ក្តីស្រលាញ់ពិតប្រាកដដល់ខ្ញុំបន្ទាប់ពីម៉ាក់។ពុកជាមនុស្សដែលតែងធ្វើខ្លួនអោយរឹងមាំជានិច្ចដើម្បីជាជំហរដល់គ្រួសារទោះខ្លួនឯងពិបាកយ៉ាងណាក៏មិនដែលរអ៊ូថាហត់។ ពុកតែងធ្វើជារនាំងការពារកូនៗជានិច្ច អ្វីគ្រប់យ៉ាងដែលពុកធ្វើទាំងអស់គឺលះបង់ដើម្បីតែគ្រួសារតែមួយគត់ដោយមិនគិតពីខ្លួនឯង។

រីករាយទិវារំលឹកគុណឪពុក សូមផ្ញើរក្តីស្រលាញ់ជូនដល់លោកឪពុកទាំងអស់អោយមានសុខភាពល្អ និងមានអាយុវែងដើម្បីជាម្លប់ដ៏កក់ក្តៅដល់កូនៗអោយបានយូរអង្វែង៕

 

Loading...