រុក្ខ​វិទូ​អង់គ្លេស​ម្នាក់ ប្រកាស​រកឃើញ​ប្រភេទ ផ្កា​អ័គី​ដេ​ថ្មី​មួយ​នៅ​កម្ពុជា​

ភ្នំពេញ: ផ្ការ​អ័គី​ដេ មួយ​ប្រភេទ ដែល​គេ​រក្សា​នៅក្នុង សារមន្ទីរ​រុក្ខជាតិ​មួយ នៅក្នុង​ប្រទេស​អង់គ្លេស គឺជា​ប្រភេទ​ផ្កា​អ័គី​ដេ ដែល​គេ​យក​ពីប្រទេស​កម្ពុជា ។​ លោក អង់​ដ្រេ ស៊ូ​តឺ​ម៉ែន (André Schuiteman) រុក្ខ​វិទូ​ប្រចាំ​នៅក្នុង​សារមន្ទីរ​រុក្ខជាតិ Kew ដែលមាន​មូលដ្ឋាន នៅក្នុង​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស បាន​អះអាង នៅក្នុង​គេហទំព័រ របស់​ឧទ្យាន​នេះ​ថា ផ្កា​អ័គី​ដេ​ថ្មី​នេះ គឺ ប្រភេទ​ផ្កា នៅក្នុង​អំបូរ Porpax ។​

​លោក​បាន​អះអាងថា ផ្កា​នេះ ត្រូវបាន​លោក​ប្រមូល​ពី ដំណើរ​របស់លោក មកកាន់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៣ ហើយ​យកទៅ​ដាំ នៅក្នុង​សារមន្ទី​នេះ រហូតដល់ ពេល​វា​ចេញ​ផ្កា​ចម្លែក​បែបនេះ ។ លោក​បាន​អះអាងថា វា​គឺជា​ប្រភេទ​រុក្ខ​ជាមួយ​ប្រភេទ នៅក្នុង​ចំណោម​រុក្ខជាតិ​ចំនួន ប្រមាណ​ជា ២០០ ប្រភេទ ដែល​លោក និង​ក្រុមការងារ​ស្រាវជ្រាវ នឹង​បាន​យកទៅ​សិក្សា​បន្ត នៅ​សារមន្ទី​នេះ ។ រុក្ខជាតិ​ទាំងនោះ គឺ​បាន​ប្រមូល​មកពី អតីត​តំបន់​មូលដ្ឋាន របស់​ខ្មែរក្រហម ដើម្បី​សិក្សា អំពី​ភាព​សំបូរបែប​នៃ រុក្ខជាតិ នៅក្នុង​ប្រទេស​កម្ពុជា ។​

​លោក​បាន​បន្តទៀតថា វា​ត្រូវបាន​ប្រមូល​យកមក​សិក្សា ពី​តំបន់​មួយ នៅក្នុង​ចំណោម​តំបន់ ដែលមាន​ផ្ទៃដី ប្រមាណ​ជា ៧០០ គីឡូម៉ែត្រ​ក្រឡា នា​ព្រៃ​ជួរ​ភ្នំក្រវាញ ដែល​នៅ​ទីនោះ គឺ​នៅមាន​ការលំបាក នៅក្នុង​ការសិក្សា ស្រាវជ្រាវ​លំអិត​នៅឡើយ ។​ តាម​ការបង្ហាញ​របស់​លោក អង់​ដ្រេ កម្ពុជា​គឺ​ពិតជា​ប្រទេស ដែល​អាច​ចាត់ទុកថា ជាឃ្លាំង​នៃ​ជីវចំរុះ​មួយ ដ៏​សំបូរបែប​នៅ​កម្ពុជា ជាពិសេស​គឺ នៅ​តំបន់​ជួរ​ភ្នំក្រវាញ​៕

Orchida flower

Loading...

Leave a Reply

Your email address will not be published. Required fields are marked *