រុម​ហ៊ុន​សម្បទាន​មួយ​ ដែល​មាន​ព្រំ​ជាប់​ តំបន់​ព្រៃ​អភិរក្ស​ខេត្តមណ្ឌលគិរី​ ពាក់ព័ន្ធ​ជំនួញ​ឈើ​ខុសច្បាប់​ តម្លៃ​រាប់​លាន​ដុល្លារ​

ខេត្តមណ្ឌលគិរី​ ៖​ ជនជាតិ​វៀតណាម​ ៤​នាក់​ ត្រូវ​បាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​ ចាប់​ឃាត់ខ្លួន​ ខណៈ​ដែល​ពួក​គេ​កំពុង​ ធ្វើការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ បម្រុង​ឆ្លង​ដែន​ទៅ​ ប្រទេស​វៀតណាម​ កាលពី​វេលា​ម៉ោងជាង​ ១១​យប់​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ត្រង់​ចំណុច​ផ្សា​ ការ​បី​ ក្នុងភូមិ​សាស្ត្រ​ ឃុំ​២​ធ្នូ​ ស្រុក​ស្នូល​ ខេត្តក្រចេះ​។​

​ប្រតិបត្តិការ​បង្ក្រាប​ បទល្មើស​ព្រៃឈើ​ខាងលើ​ ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ ពី​លោក​ប្រធាន​គំរោង​ព្រៃ​ការពារ​ តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា​ លោក​ មា​គ​ វុ​ឌ្ឍី​ សហការ​ជាមួយ​ កម្លាំង​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ ដឹកនាំ​ដោយ​វរៈ​សេនី​យ៏​ត្រី​ ស្វាយ​ សុ​វ​ណ្ណា​ មេបញ្ជាការ​ក្តាប់​រួម​ និង​ដោយ​មានការ​សហការ​ ចូលរួម​បន្ថែម​ ពី​កម្លាំង​អធិការកិច្ច​ ប្រចាំ​ខេត្តក្រចេះ​ ផង​ដែរ​។​ ត្រាក់ទ័រ​ដែល​សមត្ថកិច្ច​ចាប់​បាន​ មាន​ផ្ទុក​ឈើ​ ប្រភេទ​លេខ​១​ និង​លេខ​២​ គគីរ​ ស្រឡៅ​ នឹង​ឈើទាល​ ដែល​មានមុខ​កាត់​តូច​ធំ​ ជា​ច្រើន​កំណាត់​ តែ​គេ​នៅ​មិន​ទាន់​ដឹង​ ពី​ចំនួន​ម៉ែត្រគូប​ នៅឡើយ​ទេ​។​

​ត្រាក់ទ័រ​ ២​គ្រឿង​ខាងលើ​ ដែល​សមត្ថកិច្ច​ឃាត់​ចាប់​បាន​នោះ​ ត្រូវ​គេ​រាយការណ៍​ថា​ បាន​និង​កំពុង​តែ​ធ្វើ​សកម្មភាព​ ដឹក​ជ​ញ្ជួ​ន​ឈើ​បម្រុង​និង​ឆ្លង​ដែន​ ទៅ​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​ ប៊ិ​ន​ឌាំ​ង​ ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​២​ធ្នូ​ ក្រោម​ការ​គ្រប់គ្រង​ របស់​លោក​ ធឹ​ម​ ធឿ​ន​ ជា​នាយ​ប៉ុ​ស្គិ៍​ប្រចាំការ​នៅ​ទីនោះ​។​ បើ​តាម​សេចក្តីរាយការណ៍​ ឈើ​ទាំងនោះ​ ជា​ឈើ​ដែល​គេ​សង្ស័យ​ថា​ បាន​លួច​កាប់​ចេញពី​ព្រៃ​អភិរក្ស​ ដែល​ស្ថិត​ក្នុង​ដែន​គ្រប់គ្រង​ របស់​អង្គការ​ WCS​ ហើយ​ក្រុម​ឈ្មួញ​ បាន​ដឹក​យក​មក​ទម្លាក់​ នៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​មួយ​ មុន​និង​ដឹក​បន្ត​ ទៅ​លក់​ក្រៅប្រទេស​។​

​តំបន់​ដែល​សមត្ថកិច្ច​ បង្ក្រាប​ឈើ​ខុសច្បាប់​ បាន​នៅ​ពេល​នេះ​ ជា​តំបន់​មួយ​ដែល​មាន​ ព្រំប្រទល់​ជាប់​និង​ តំបន់​ ព្រៃ​អភិរក្ស​ខេត្តមណ្ឌលគិរី​ ជាប់​ជាមួយ​ដី​ក្រុមហ៊ុន​សម្បទាន​ និង​ក៏​ស្ថិត​ក្នុង​ដែន​គ្រប់គ្រង​ របស់​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​ ផង​ដែរ​ ហើយ​តំបន់​នោះ​ ត្រូវ​គេ​មើលឃើញ​ថា​ ក្រុម​ឈ្មួញ​បាន​យក​ទីតាំង​ តំបន់​ខាងលើ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ ដែល​មាន​ ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ ក្នុង​មួយ​ខែៗ​ ខណៈ​ដែល​សមត្ថកិច្ច​ជំនាញ​ ពិបាក​និង​ធ្វើការ​បង្ក្រាប​ ដោយ​ស្ថានភាព​ភូមិសាស្ត្រ​ មានការ​ស្មុគស្មាញ​ខ្លាំង​ ។​ តែ​ទោះជា​យ៉ាងណា​ អភិបាលស្រុក​ស្នួល​ បាន​បញ្ជាក់​ថា​ លោក​នឹង​កោះហៅ​ មន្ត្រី​ប្រចាំការ​នៅ​ព្រំដែន​ ដែល​គ្រប់គ្រង​ច្រករបៀង​ខាងលើ​ មក​ប្រជុំ​នឹង​ចាត់វិធានការ​ ចំពោះ​ករណី​នេះ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *