រុ​ស្ស៊ី​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ប្រភេទ​ RS-24​ Yars​ប្រកបដោយ​ជោគជ័យ​

​កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ក្រសួង​ការពារ​ ជាតិ​រុ​ស្ស៊ី​បាន​ប្រកាស​ថា​ បាន​សាកល្បង​ ប្រកបដោយ​ជោគជ័យ​នូវ​កាំជ្រួច​មី​ស៊ី​ល​ ប្រភេទ​ RS-24​ Yars​ ជា​ប្រភេទ​មី​ស៊ី​ល​ ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ដែល​ អាច​ហោះហើរ​ឆ្លងកាត់​ប្រព័ន្ធ​កាំជ្រួច​ មី​ស៊ី​ល​ការពារ​របស់​អា​មេ​រិ​កបាន​យ៉ាង​ ល្អ​ប្រសើរ​ ។​

​មន្ដ្រីជាន់ខ្ពស់​ក្នុង​ក្រសួងការពារជាតិ​ រុ​ស្ស៊ី​បានឱ្យ​ដឹង​ថា​ ការ​សាកល្បង​កាំជ្រួច​ មី​ស៊ី​ល​ខាង​លី​នេះ​ធ្វើ​ឡើង​នៅ​ទីតាំង​ទ័ព​ អាកាស​ Plesetsk​ កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ដោយ​មី​ស៊ី​ល​នោះ​បាន​ស​ម្ដៅ​ទៅ​កាន់​ គោលដៅ​ដែល​បាន​កំណត់​ទុក​នៅ​លើ​ កោះ​ Kamchatka​ ។​

​កាំជ្រួច​មី​ស៊ី​ល​ RS-24​ Yars​ បាន​ វាយប្រហារ​ទៅ​ចំ​គោលដៅ​ដែល​បាន​ គ្រោងទុក​ដូច​ការ​ចង់បាន​ ។​ ការ​សាក​ ល្បង​ដោយ​ជោគជ័យ​នេះ​ កម្លាំង​ទាហាន​ កាំជ្រួច​មី​ស៊ី​ល​ នឹង​កាន់តែ​មាន​សមត្ថ​ ភាព​ខ្លាំង​អាច​បំបែក​ប្រព័ន្ធ​កាំជ្រួច​ មី​ស៊ី​ល​ការពារ​របស់​អា​មេ​រិ​កបាន​ ។​

​ប៉ុន្ដែ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​អះ​ អាង​ថា​ ការ​ដែល​អភិវឌ្ឍន៍​កាំជ្រួច​ មី​ស៊ី​ល​វាយលុក​ដែល​មាន​សមត្ថភាព​ ខ្ពស់​នេះ​មិន​ស​ម្ដៅ​គំរាមកំហែង​ទៅ​លើ​ ប្រទេស​ណាមួយ​ឡើយ​ ដោយ​គ្រាន់តែ​ ត្រួតពិនិត្យ​ទៅ​លើ​សមត្ថភាព​នៃ​កាំជ្រួច​ មី​ស៊ី​ល​រុ​ស្ស៊ី​ដែល​អាច​បំពាក់​ក្បាល​ គ្រាប់​បរមាណូ​ ។​

​កម្លាំង​បរមាណូ​របស់​រុ​ស្ស៊ី​នៅ​ឆ្នាំ​ ២០១៤​បាន​ខិតខំ​ហ្វឹកហ្វឺន​ និង​បំពាក់​ មី​ស៊ី​ល​ទំនើបៗ​ជា​ច្រើន​ជំនួស​ទៅ​នឹង​ មី​ស៊ី​ល​ដែល​មាន​អាយុកាល​ប្រើប្រាស់​ ជាង​៥០​ឆ្នាំ​កន្លង​មក​ ។​ កាំជ្រួច​មី​ស៊ី​ល​ថ្មី​ បំផុត​គឺ​ប្រភេទ​RS-24​ Yars​ មាន​សមត្ថ​ ភាព​ខ្ពស់​ក្នុង​ការ​វាយប្រហារ​ ហើយ​បាន​ បំពាក់​ក្បាល​គ្រាប់​បរមាណូ​ទៀត​ផង​ អាច​កម្ទេច​គោលដៅ​ដែល​មាន​ចម្ងាយ​ ដល់​ទៅ​៣.៥០០​គីឡូម៉ែត្រ​ ។​ អ្វី​ដែល​ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ កាំជ្រួច​ មី​ស៊ី​លអាច​បំពាក់​រនាំង​ការពារ​របស់​ អា​មេ​រិ​កបាន​ ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *