រូបក៏ស្រស់ស្អាត រថយន្តក៏ទំនើប ប៉ុន្តែទាស់តែបើកបុកបន្តិច

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ ដូចតួកុន បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ជ្រុលទៅបុករថយន្ត១គ្រឿងផ្សេងទៀត ខណៈបើកបរមកដល់ចំណុចរង្វង់មូល ផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាត ។ ប៉ុន្តែទោះបីយ៉ាងណា ករណីគ្រោះថ្នាក់នេះ មិនបណ្តាលឲ្យរងរបួសធ្ងន់ ឬគ្រោះថ្នាក់ដល់អាយុជីវិតអ្វីឡើយ គ្រាន់តែខូចរថយន្តបន្តិចបន្តួចប៉ុណ្ណោះ ។

ហេតុការណ៍គ្រោះនេះ កើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខស្ថានទូតចិន តាមបណ្ដាលផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក RangRover ពាក់ស្លាកលេខ ភ្នំពេញ ២AB-៣៣៣៤ ដែលបើកបរដោយនារីស្រស់ស្អាតម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ជាផ្លូវបែកជា៤ និងមានភ្លើងស្ដុបផងនោះ ក៏មានរថយន្ដមួយគ្រឿងទៀត ម៉ាក Highlander ពាក់ស្លាកលេខ ភ្នំពេញ ២AI-១៧២៥ បើកក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែបានបុកចំជំហៀងខាងស្ដាំ បណ្ដាលឱ្យរថយន្ដកំពិត រួចរថយន្ដនោះបានជ្រុលទៅបុករបងហាងមួយដែលនៅក្បែរនោះ បាក់អស់មួយផ្ទាំងផងដែរ ប៉ុន្ដែមិនមានអ្នកណាម្នាក់រងគ្រោះនោះទេ ។

ភាគីទាំងសងខាងដែលរងគ្រោះថ្នាក់ក្នុងករណីនេះ បានស្រុះស្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ មិនរំខានដល់សមត្ថកិច្ចនោះឡើយ ៕

dde

3334

22

Loading...

Leave a Reply

Your email address will not be published. Required fields are marked *