រូបភាពចាញ់បោកខ្លឹមសារ ទាល់តែស្តាប់បានដឹងច្បាស់ណាប្រិយមិត្ត

នៅក្នុងលោកយើងនេះ យើងអាចធ្វើអ្វីបានគ្រប់យ៉ាងអោយតែវាមិនបានរំលោភបំពានលើអ្នកណា ហើយវាស្របនិងអ្វីដែលយើងបានអំណោយទានពីធម្មជាតិមក។មនុស្ស ម្នាក់ៗមានសមត្ថភាពខុសប្លែកពីគ្នាមិនថាពួកគេមានមុខមាត់រូបរាងយ៉ាងណាក៏ដោយ ក៏យើងមិនអាចវាយតំលៃគេទៅបានតាមតែសំបកក្រៅនោះទេ។ពេលខ្លះគាត់មានរូបរាងមិនល្អស្អាត តែពួកគេបានធ្វើរឿងដែលយើងមិនអាចនឹកស្មានដល់ និងប្រហែលជាមិនអាចធ្វើដូចពួកគេបានដែរ។តួយ៉ាងដូចបុរសជនជាតិថៃម្នាក់ គាត់មានសមត្ថភាពពិសេសក្នុងការច្រៀងបានយ៉ាងពិរោះ បើទោះបីជាគាត់មិនមានមុខមាត់ស្អាតក៏ដោយ។

គាត់បានបង្ហាញសមត្ថភាពរបស់គាត់តាមរយៈការច្រៀងអោយមហាជនបានដឹងលឺ នឹងមានភាពភ្ញាក់ផ្អើលជាខ្លាំង។ ដោយគាត់បានបញ្ចេញសំនៀងយ៉ាងក្រអួនក្រអៅគួរជាទី ចាប់អារម្មណ៍ជាខ្លាំង វាពិតជាពិរោះយ៉ាងខ្លាំង ដែលម្នាក់ៗមិននឹកស្មានដល់ព្រោះវាមិនសូវជាសាកសមនិងរូបរាងរបស់គាត់ឡើយ។គាត់ត្រូវបានគាំទ្រយ៉ាងខ្លាំង ព្រោះវីដេអូដែលគាត់បានបង្ហោះចូល Youtube វាត្រូវបានគេចូលមើលរហូតដល់១០៨,១១៤ view គិតមកដល់ថ្ងៃនេះ។ចង់ដឹងទេថាគាត់ច្រៀងពិរោះកំរិតណា តោះទៅស្តាប់ទាំងអស់គ្នា ៕

ខាងក្រោមនេះជាវីដេអូនៅពេលគាត់ច្រៀង ៖

Loading...