រូបភាព និងសារចុងក្រោយ របស់ ក្មេងប្រុស វ័យ ជំទង់ អាយុ ១៩ ឆ្នាំ មុននឹង ធ្វើអត្តឃាត

ចិន៖ ក្មេងប្រុសវ័យ ជំទង់ អាយុ ១៩ឆ្នាំ ម្នាក់ ដែលជាអ្នក រស់នៅក្នុង ខេត្ដសីឆ័ន បានបង្ហោះរូបភាព និងសារ ចុងក្រោយ ចូលទៅក្នុង អ៊ិនធើណេត មុននឹង ធ្វើអត្តឃាត។

នៅក្នុងនោះ មានសារព័ត៌មានចិន ផ្សេងៗ បានផ្ដិតយក រូបភាព ក្មេងប្រុសរងគ្រោះនេះ តាមរយៈ Weibo ដែល ជាមួយគ្នានោះ ក៏បានបង្ហាញសារ ចុងក្រោយរបស់ ក្មេងប្រុសវ័យ ជំទង់ នេះដូចជា៖ ធ្យូង កំពុងតែ ដុត, ថ្នាំងងុយគេង កំពុងតែ ដំណើរការ, ខ្ញុំមិនចង់ស្លាប់ ប៉ុន្ដែខ្ញុំ មិនអាចរក្សា ជីវិតខ្លួនឯងនៅ ថ្ងៃទី ៣០ ខែវិច្ឆិកា បានទេ។ ម្យ៉ាងវិញទៀត ខ្ញុំមិនដឹងថា មន្ទីរពេទ្យ បានបើក ទ្វារហើយ ឬនៅ? ខ្ញុំបានគិត អស់រយៈយូរ មុននឹង សម្រេចចិត្ដ ចាកចេញនេះ ខ្ញុំសង្ឃឹមថា ពិភពលោកថ្មី នឹងមិនផ្ដល់ភាពឈឺចាប់ និងការអស់ សង្ឃឹម ដូចជាពេល នេះ។ ខ្ញុំសូមទោស ចំពោះការសម្រេច ចិត្ដមួយនេះ តែខ្ញុំមិនអាច អត់ធ្មត់ បានទៀតនោះទេ។ បន្ថែមពីនោះ ក៏មានរូបភាព ជាច្រើន បានបង្ហាញ ពី ធ្យូងដែល ត្រូវបាន ដុត នៅក្នុងចាន ផងដែរ ខណៈមូល ហេតុដែល ជំរុញ ឲ្យ ក្មេងប្រុសវ័យ ដ៏ស្រស់ស្អាតនេះ ធ្វើអត្តឃាត អាចមកពី បរាជ័យ ក្នុងផ្លូវ ទំនាក់ទំនង ណាមួយ។

គួរបញ្ជាក់ថា សារមួយនេះ ទទួលបាន ការចុចជាង ១៣០,០០០ ក្នុងរយៈពេលតែ ប៉ុន្មានម៉ោង ប៉ុណ្ណោះ ដែលចុងក្រោយ ក៏មាន អ្នកប្រើប្រាស់ Weibo ជាច្រើននាក់ បានប្ដឹង ប៉ូលីស ដើម្បីជួយ ស្វែងរក ក្មេងប្រុសនេះ និងធ្វើការ បញ្ជូនទៅ កាន់មន្ទីរពេទ្យ តែទោះជា យ៉ាងណា វាហាក់ដូចជា យឺតពេល ក្នុងការជួយជីវិត របស់ ក្មេងប្រុស ដ៏សង្ហារ ម្នាក់នេះ បាត់ទៅហើយ។ សម្រាប់ពេលនេះ សារដែល បានបង្ហោះ នៅក្នុង Weibo ផ្ទាល់ របស់ក្មេង ប្រុសនេះ ត្រូវបាន លុបចោល តាមរយៈមិត្ដភិក្ដរបស់ ក្មេងនេះ ជាមួយនឹង ការអនុញ្ញាត ពី ម្ដាយឪពុករបស់ ក្មេងប្រុស ជនរងគ្រោះ នេះផងដែរ។

ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ បណ្ដាញទំនាក់ ទំនងសង្គម មានការកើន ឡើងយ៉ាង ឆាប់រហ័ស។ អ្វីដែលគួរ ឲ្យកត់សំគាល់នោះ គឺមាន ករណីជាច្រើន ដូចជា ការធ្វើអត្តឃាត ត្រូវបានបង្ហោះ ចូលទៅក្នុង បណ្ដាញ ទាំងនេះ មុននឹង ការសម្លាប់ខ្លួន៕

youththinkbad1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *