រួមភេទក្នុងពេលមករដូវមានគ្រោះថ្នាក់ដែរឬទេ?

បើយោងតាម​អ្នក​ជំនាញ​សុខភាព​បាន​បង្ហាញថា ការរួមភេទ​ក្នុង​កំឡុង​ពេល​មករដូវ គឺជា​វិធី​ធម្មជាតិ​ដ៏ប្រសើរ និង​មាន​សុវត្ថិភាព​សម្រាប់​ដៃគូ​ទាំងពីរ។ ទោះជា​យ៉ាងណា មាន​កត្តា​មួយ​ចំនួន​ដែល​អ្នកគួរ​តែយក​មកគិត​ពិចារណា។

អត្ថប្រយោជន៍នៃការរួមភេទក្នុងពេលមករដូវ

ការរួមភេទក្នុងពេលមករដូវ អាចជួយ​កាត់​បន្ថយ​ជំងឺ premenstrual ឬការ​រាំងរដូវ។ ស្ត្រីជា​ច្រើន​បាន​និយាយថា ការឈាន​ដល់​ចំណុច​កំពូល​អាច​បន្ធូរ​បន្ថយ​ការ​ឈឺចាប់​របស់​ពួកគេ និងឈាន​ដល់​ចំណុច​កំពូល​នៃការ​កន្ត្រាក់​ស្បូន។ ដូចគ្នានេះ​ផងដែរ ការ​ឈាន​ដល់​ចំណុច​កំពូល បាន​បញ្ចេញ​អ័រម៉ូន endorphins បំបាត់​ការឈឺ​ចាប់បែប​ធម្មជាតិ និង​កាត់​បន្ថយ​អារម្មណ៍​ឈឺចាប់, ឈឺក្បាល, ជំងឺធ្លាក់​ទឹកចិត្ត​កម្រិត​ស្រាល និង​ឆាប់​ខឹង។ ស្ត្រីជា​ច្រើន​រីករាយ​នឹងការ​រួមភេទ​ក្នុង​កំឡុង​ពេល​មករដូវ ដោយ​សារតែ​ការកើន​ឡើង​នៃអារម្មណ៍​បញ្ចេញ​ទៅ​តំបន់​អាង​ត្រគាក និង​ប្រដាប់ភេទ។

ទោះជាយ៉ាងណាការរួមភេទក្នុង​ពេល​មករដូវ​អាច​កាត់​បន្ថយ​ការហូរ​ឈាម តែត្រូវ​ប្រើស្រោម​ឱ្យបាន​ទៀងទាត់។

ហានិភ័យនៃការរួមភេទក្នុងកំឡុងពេលមករដូវ

ការរួមភេទដែលមានសុវត្ថិភាព​គួរតែ​ធ្វើមុន​ពេល​មករដូវ។ អ្នកអាច​ជួប​ហានិភ័យ​នៃការ​ឆ្លងជំងឺ​កាមរោគ និងឆ្លង​មេរោគ​កម្រិត​ខ្ពស់​ជាង​ធម្មតា ដោយ​សារតែ​ស្បូនបើក​ដើម្បី​អនុអនុញ្ញាត​ឱ្យឈាម​ឆ្លងកាត់។

ម្យ៉ាងវិញទៀត នេះជាឪកាសសម្រាប់​បាក់តេរី​ធ្វើ​ដំណើរ​ចូលកាន់​តែជ្រៅ​ទៅក្នុង​ប្រហោង​អាង​ត្រគាក។ អ្នកក៏​ងាយ​នឹងឆ្លង​ជំងឺ​រលាកថ្លើម​ទៅដៃ​គូរផងដែរ ក៏ព្រោះ​តែកម្រិត pH នៅក្នុង​ទ្វារមាស​មានតិច។ ចុងក្រោយ ការ​រួមភេទ​ក្នុងពេល​មករដូវ​អ្នកនៅ​តែអាច​មានផ្ទៃ (លុះត្រា​តែអ្នក​លេប​ថ្នាំគ្រាប់) ដូច្នេះ ដើម្បី​សុវត្ថិភាព​គូស្នេហ៍​គ្រប់រូប​គួរតែ​មានការប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់៕
ប្រែសម្រួលដោយ៖ ខ្មែរប្រពៃ

Loading...