រឿងស្នេហាត្រីកោណ! បណ្តាលឲ្យបុគ្គលិកហាងស៊ុបពពែចម្ការខ្នុរម្នាក់ កាប់ទៅលើជនរងគ្រោះ ២នាក់ ស្លាប់ភ្លាមៗ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិត កាប់ទៅលើជនរងគ្រោះទាំង០២នាក់នោះមែន ព្រោះតែគេខឹងនិងជនរងគ្រោះ ឈ្មោះ រ៉ាត់ ពេជ្រ បានវាយក្បាលគេចំនួន ០២ដៃពីថ្ងៃមុនដោយចោទថាខ្លួនបានទាក់ទងស្រីស្នេហ៍របស់គេ មាន ឈ្មោះឌុក ស៊ៀវម៉ី អាយុ១៤ឆ្នាំ នោះដែលជាប្រពន្ធរបស់ខ្លួន។ នៅយប់ថ្ងៃកើតហេតុ ឈ្មោះ រ៉ាត់ ពេជ្រ បានឈ្លោះជាមួយខ្លួនតាមទូរស័ព្ទ រួចឈ្មោះរ៉ាត់ ពេជ្រ បានឲ្យឈ្មោះ ឈីវ ហាក់ ជិៈម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ 1T-4518 ឌុបមករកប្រពន្ធរបស់ខ្លួនដល់បន្ទប់ដែលពួកគេជួលនៅ ខ្លួនបានពួនសម្ងំនៅខាងក្រៅ ពេលនោះ ឈ្មោះពេជ្រ ជិៈម៉ូតូមកដល់ បានដើរចូលទៅរកបន្ទប់របស់ខ្លួនដែលប្រពន្ធខ្លួនកំពុងដេក ចំណែកឈ្មោះហាក់ អង្គុយនៅលើម៉ូតូ បន្ទាប់មកខ្លួនគេបានលោបទៅកាប់ឈ្មោះ ហាក់០១កាំបិតត្រូវខាងក្រោយក្បាលប្រកាច់ស្លាប់នៅកន្លែង រួចបន្តទៅកាប់ឈ្មោះពេជ្រ ដែលកំពុងដើរទៅបន្ទប់ប្រពន្ធខ្លួន បណ្តាលឲ្យរងរបូសធ្ងន់ ។ក្រោយមកខ្លួនបានជិៈម៉ូតូជាមួយមិត្តភក្រ្ត័គេដើម្បីគេចខ្លួន និងយកកាំបិតទៅចោលក្រោមស្ពានស្ទឹងទឹកថ្លា ។

ករណីនេះគឺជារឿងស្នេហាត្រីកោណ ទើបឈានដល់ករណីអំពើហិង្សា ។ ជនសង្ស័យឈ្មោះ ចាន់ សំណាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងសាកសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Loading...