រឿងអាស្រូវនាំឲ្យកូនស្រី២នាក់លាលែងតំណែងពីក្រុមហ៊ុនអាកាសចរណ៍ Korean Air

នាយកប្រតិបត្តិនៃក្រុមហ៊ុន Korean Air និយាយថា កូនស្រីទាំងពីររបស់គាត់បានលាលែងពីតំណែង បន្ទាប់ពីមានហេតុការណ៍ដាច់ដោយឡែក ដែលនាំឱ្យមានការចោទប្រកាន់ពីបទរំលោភបំពានអំណាចនៅក្នុងក្រុមហ៊ុន ។

ប៉ូលិសកំពុងស៊ើបអង្កេតកូនស្រីពៅរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុន Korean Air ដែលមានឈ្មោះថា Cho Hyun-min បន្ទាប់ពីនាងត្រូវបានគេចោទប្រកាន់ថា បានជះទឹកលើមុខសហការីរួមការងារ។

បងស្រីរបស់នាង Cho Hyun-min ដែលបានពន្យារពេលការហោះហើរមួយជើងក្នុងឆ្នាំ២០១៤ ដោយសារតែយកចិត្តទុកដាក់លើនំសណ្តែកដីរបស់នាងនោះ បានជាប់ពន្ធនាគាររយៈពេលមួយខែសម្រាប់ហេតុការណ៍នេះផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឪពុករបស់ពួកនាងបានសុំទោសដល់សាធារណជន និងបុគ្គលិកទាំងអស់របស់គាត់ ។ លោក Cho Yang-ho បាននិយាយថា កូនស្រីរបស់គាត់ ត្រូវបានដកហូតការទទួលខុសត្រូវទាំងអស់ ។

ករណីទាំងពីរនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងបានបើកការជជែកពិភាក្សាថ្នាក់ជាតិស្តីអំពីប្រព័ន្ធពាណិជ្ជកម្មកូរ៉េដែលគ្របដណ្ដប់ដោយក្រុមគ្រួសារនិយមនោះ ។

នាង Cho អាយុ៣៦ឆ្នាំបានសុំទោសចំពោះ “ឥរិយាបថល្ងីល្ងើ និងមិនប្រុងប្រយ័ត្ន” របស់នាងក្នុងឧប្បត្តិហេតុថ្មីៗកាលពីដើមខែនេះ ។

នាង Cho Hyun-min ត្រូវបានគេស្គាល់ផងដែរថា Emily ដែលជាអនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវគេរាយការណ៍ថា ផ្ទុះកំហឹងមិនសប្បាយចិត្តនឹងចម្លើយចំពោះសំណួររបស់នាងនៅក្នុងកិច្ចប្រជុំមួយ ។ នាងបានបដិសេធថា មិនបានជះទឹកនោះទេ ប៉ុន្តែទទួលស្គាល់ថា បានច្រានទឹកទៅលើអ្នកគ្រប់គ្រងភ្នាក់ងារផ្សាយពាណិជ្ជកម្ម ។

ញត្តិតាមប្រព័ន្ធអនឡាញជាច្រើនបានដាក់ជូនការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ស្នើសុំឲ្យមានការដាក់ទណ្ឌកម្មទៅលើស្ត្រីខាងលើនេះ ។

ក្រុមហ៊ុនអាកាសចរណ៍ខាងលើកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំង បន្ទាប់ពីកូនស្រីច្បងរបស់នាយកប្រតិបត្តិ លោក Cho Hyun-ah ឬ Heather ជាភាសាអង់គ្លេស បានធ្វើឲ្យមានកំហឹង នៅគ្រាមួយដែលសណ្តែកដី មិនត្រូវបានគេដាក់នៅក្នុងចានបម្រើជូននាងអនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ដូចសព្វមួយដង នៅលើជើងហោះហើរពីទីក្រុងសេអ៊ូល-ញូវយ៉ក កាលពីបួនឆ្នាំមុននោះ ។

អ្នកស្រី Cho អាយុ៤៤ឆ្នាំត្រូវបានផ្តន្ទាទោសពីបទរំលោភលើសុវត្ថិភាពអាកាសចរណ៍ ការបង្ខិតបង្ខំ និងការរំលោភបំពានអំណាចនៅក្នុងឆ្នាំ២០១៥ និងបានជាប់គុកប្រាំខែ។

នាងបានវិលត្រឡប់មកធ្វើការវិញបានរយៈពេលតិចជាងមួយខែមកហើយ ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ នៅពេលដែលឪពុកនាងបានប្រកាសពីការសម្រេចចិត្តរបស់នាង ចុះចេញពីតំណែងកាលពីថ្ងៃអាទិត្យ ។

បងប្អូនស្រីទាំងពីរនាក់នេះគឺជាចៅស្រីរបស់ស្ថាបនិក Hanjin Group ដែលជាផ្នែកមួយនៃអាណាចក្រជំនួញគ្រប់គ្រងដោយគ្រួសារនៅកូរ៉េខាងត្បូង។

ប្អូនប្រុសម្នាក់របស់ពួកគេ គឺលោក Cho Won-tae នៅតែជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍កូរ៉េដដែល ។

យោងតាមសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ការិយាល័យអាកាសយានដ្ឋានកូរ៉េ និងផ្ទះសម្បែងរបស់កូនចៅទាំង៣នាក់ខាងលើនេះ កំំពុងត្រូវបានប៉ូលិសស៊ើបអង្កេតកាលពីថ្ងៃព្រហស្បតិ៍ ចំពេលដែលមានការចោទប្រកាន់ដាច់ដោយឡែកថា ពួកគេបានគេចវេះមិនបង់ពន្ធលើប្រភេទមុខទំនិញប្រណីតៗជូនរដ្ឋ ៕ សុមេធ

 

Loading...