រឿង​ខ្លី​កម្ពុជា​៦​រឿង ត្រូវបាន​ជ្រើសរើស​សម្រាប់ SeaShorts Film Festival 2018

ភ្នំពេញ​៖ កម្មវិធី SeaShorts Film Festival 2018 បានជ្រើសរើស​ភាពយន្ត​ខ្លី​៦​រឿង ដែល​ផលិត​ដោយ​យុវជន​ខ្មែរ​សម្រាប់​កម្មវិធី​រប​ស់​ខ្លួន ដើម្បី​យកទៅ​ចាក់​បញ្ចាំង​រួមគ្នា ជាមួយ​រឿង​មក​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ឆ្លុះបញ្ចាំង​យ៉ាងជ្រៅ​ទៅក្នុង​ការ​អភិ​វ​ឌ្ឃ​វិស័យ​ភាពយន្ត​នៃ​ប្រទេស​នីមួយៗ ។​

ភាពយន្ត​ខ្មែរ​ចំនួន​៦​រឿង​ថត​ដោយ​ផលិតករ​ខ្មែរ​វ័យក្មេង ប្រកបដោយ​ទេពកោសល្យ​នេះ នឹងត្រូវ​បញ្ចាំង ចាប់ពី​ថ្ងៃទី​១​ដល់​៥ ខែសីហា​ឆ្នាំ​២០១៨ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ភាពយន្ត​ខ្លី​ទាំងនោះ នឹងដាក់​បញ្ចាំង​នៅលើ​អេក្រង់​ធំ ដែល​អាចឱ្យ​មនុស្ស​ទូទាំង​ពិភពលោក អាច​មើលឃើញ​ពី​ស្នាដៃ​ផលិតករ​ខ្មែរ​ផងដែរ​។ ភាពយន្ត​ដែល​ត្រូវយក​មកចាក់​បញ្ចាំង​ជាមួយ​កម្ពុជា​រួមមាន ឥណ្ឌូណេស៊ី ឡាវ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង វៀតណាម​។​

ភាពយន្ត​ខ្លី​របស់​កម្ពុជា​ទាំង​៦​រឿង​នោះ​រួមមាន​៖

១ ខេ​មា ដោយ ហង្ស​សុខា​រ៉ូ ៖ និយាយ​ពី​ក្ដី​សុ​បិ​ន្ត​ដែល​ចង់បង្ហាញ​ពី​ភាពស្រស់ស្អាត​នៃ​របាំ​ប្រពៃណី​ខ្មែរ​។

២ មេ​ត្រពាំង ដោយ ជឺ​ន ជឺ​ហេង ៖ និយាយ​ពី​ទេពកោសល្យ​ពី​ធម្មជាតិ​របស់​ស្ត្រី​ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុង​កាលៈទេសៈ​ដែល​មិនមាន​យុត្តិធម៌​។

៣ មេ​ឡាន​កូ​លី ដោយ ចាង សៀង​ហៃ​៖ និយាយ​ពី​ការស្វែងយល់​ពី​ខ្លួនឯង និង​ការរកឃើញ​ម្ដងទៀត​នូវ​ភាព​សាម​ញ្ញា​នៃ​ការប្រកាន់​ពូជសាសន៍​។

៤ លុយ ដោយ លីម ហេង​៖ និយាយ​ពី​ការស្វែងរក​កំហុស​ពី​ការបណ្ដេញចេញ ដោយ​ការ​សន្ម​ត់​បែប​វិទ្យាសាស្ត្រ​និង​ទីក្រុង​ភ្នំពេញ​នាពេល​អនាគត​។

៥ ហ្គ​ង់​ក្រហម ដោយ គី​មាន់ សុ​ផា​ស័ក​៖ បង្ហាញឱ្យឃើញ​ពី​ញើស​ឈាម​ក្នុងចំណោម​អ្នក​ប្រដាល់​នៅ​កម្ពុជា​។

៦ វាយ​ស្រែ​វាលស្រូវ ដោយ គង់ សិ​វណ្ណ​ស្រី​ឈូក​៖ បង្ហាញ​ពី​ការ​រម្លឹក​ឡើងវិញ​នូវ​រឿង​អតីតកាល​អំពី​ស្នេហា​របស់​យុវជន​នៅក្នុង​សម័យ​ខ្មែរក្រហម​។

សូមបញ្ជាក់ថា​កម្មវិធី SeaShorts Film Festival បាន​បង្កើតឡើង​កាលពី​ឆ្នាំមុន ក្នុង​គោលបំណង​សំខាន់ ផ្ដល់​កិត្តិយស​ដល់​ផលិតករ​ភាពយន្ត​ដែលមាន​ស្នាដៃ និង​ការបង្ហាញ​ពី​វប្បធម៌​របស់ខ្លួន​។ កម្មវិធី​នេះ​ឆ្លុះបញ្ចាំង​យ៉ាងជ្រៅ​ទៅក្នុង​ការ​អភិ​វ​ឌ្ឃ​វិស័យ​ភាពយន្ត​នៃ​ប្រទេស​នីមួយៗ ៕

 

Loading...