រឿង​ចំឡែកមាន​មេខ្យល់ចាប់ពង្រត់​ក្មេងៗ​ពី​ខេត្តរតនគិរីឲ្យ​ទៅ​បួស​នៅ​ខេត្តក្រចេះ​

ខេត្តរតនគិរី ៖ បន្ទា​ប់​ពី​​ទទួល​បាន​​ពា​ក្យ​ប​ណ្តឹង របស់​​ប្រ​ជា​ពល​រដ្ឋ ជា​ច្រើន​​គ្រួ​សារ ដែល​​លើ​ក​ឡើ​ងថា ពួក​គាត់​​បាន​​បាត់​​កូន​ៗ សម​ត្ថកិច្ច​​នគរ​បាល បាន​​បើក​ប្រតិ​បត្តិ​ការ ស្រាវ​ជ្រាវ​រ​ហូ​ត កំណ​​ត់​មុខ​ស​ញ្ញា ធ្វើកា​រ​ឃា​ត់ខ្លួ​ន​​ជ​ន​ស​ង្ស័យ ជា​​តៃកុង​រថយន្ត​ម្នាក់ និង​ដកហូត​រថយន្ត ១​គ្រឿង ម៉ាក​សាំ​យ៉ុង ដោយមាន​កិច្ចសហការ ជាមួយ​ក្មេង ធ្វើជា​ធ្នាក់​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៧៨ ក្បែ​វត្ត​អូរ​ចេង ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង ម៉ាក​សាំ​យ៉ុង ពាក់​ស្លាក​លេខ ភ្នំពេញ ២z 7450​ពណ៌​ស្លែ​លាយ​ទឹកប្រាក់ មួយគ្រឿង មាន​តៃកុង​ឈ្មោះ ឈាង សុខ​ឡេង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​វត្ត សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ បាន​បើក​មក​ទទួលយក​ក្មេង តាម​បញ្ជា​ពី​មេខ្យល់ ចំនួន ០៣​នាក់ រីឯ​ចំនួន ០៥​នាក់​ទៀត រថយន្ត​សាំ​យ៉ុង​ខាងលើនេះ បាន​ដឹក​ទៅដល់​ខេត្តក្រចេះ បាត់ទៅហើយ ជាមួយ​មេខ្យល់ ២​នាក់​ផងដែរ​។

​តែ​ដោយ​សមត្ថកិច្ច ក្តោប​មុខសញ្ញា​បាន ក៏​សហការ​ជាមួយ ក្មេង​ក្នុងភូមិ​ខាងលើ​ម្នាក់ ធ្វើធ្នាក់​ឲ្យ​ជួយ​ឃាត់​រថយន្ត នៅពេលដែល​ជនសង្ស័យ បានធ្វើ​សកម្មភាព មក​ទទួលយក​ក្មេង​តាម​ផែនការ​មេខ្យល់ ក៏ត្រូវ​សមត្ថកិច្ច ចាប់បាន​តែម្តង​។ ក្នុងការ​ឃាត់​បាន​តៃកុង និង​រថយន្ត​ខាងលើ​នោះ សមត្ថកិច្ច​បាន​រំដោះ យក​ក្មេង​បាន​ចំនួន ០៣​នាក់ ដែល​ជនសង្ស័យ​បាន​នាំ ឡើង​រថយន្ត​រួចទៅហើយ និង​ក្មេង​ម្នាក់ទៀត ជា​ធ្នាក់​នោះមក​វិញ ដោយ​សុវត្ថិភាព ក្នុងពេល​នោះដែរ​។

​បើតាម​ការអះអាង របស់​នគរបាល​ប៉ុស្តិ៍​ឃុំ​តា​អង ដែល​ចុះ​ប្រតិបត្តិ​ដោយផ្ទាល់ បាន​ឲ្យ​ដឹងថា  មេខ្យល់​បាន​នាំ​ក្មេង ពី​ខេត្តរតនគិរី បាន​ចំនួន ០៥​នាក់ ទៅដល់​ខេត្តក្រចេះ យកទៅ​លាក់ទុក នៅ​វត្ត​អូរ​ឬ​ស្សី ស្ថិតនៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។ ដោយ​មានការ​លួងលោម ពី​សមត្ថកិច្ច និង​មាន​កិច្ចសហការ ពី​ចៅអធិការ​វត្ត​អូរ​ឬ​ស្សី ទើប​ក្មេង​ទាំង ០៥​នោះ​ឲ្យ​តៃកុង​ឡាន ដឹក​មក​ឃុំ​តា​អង​វិញ ហើយ​ក្មេង​ទាំង ០៥​នាក់​នោះ បាន​ប្រាប់ថា ពួកគេ​ទៅ បួស ដោយមាន​មេខ្យល់ ជួយឧបត្ថម្ភ​ស្បង់​ចីវរ​គ្រប់ៗ​គ្នា ទើប​ពួកគេ​សម្រេច ទៅតាម​ពួកគាត់​។

​លោក​អនុ​សេនី​ឯក រ៉េ​ន មុត អធិការរង ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ស្រុក​កូន​មុំ បាន​បញ្ជក់​ថា ក្មេង​ទាំង ០៨​នាក់​នោះ មាន​ទីលំនៅ ដាច់ដោយឡែក​ពីគ្នា ០៣​នាក់ មាន​ទីលំនៅ​សង្កាត់ កា​ចាញ ក្រុង​បាន​លុង ០២​នាក់ នៅ​ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ និង ០៣​នាក់​ទៀត នៅ​ឃុំ​តា​អង ស្រុក​កូន​មុំ ហើយ​ក្មេង​ទាំងនោះ សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ ប្រគល់​ឲ្យ​អាណាព្យាបាល​វិញ​ហើយ ចំណែក​តៃកុង​រថយន្ត និង​រថយន្ត​ក៏​គ្មាន​ការពាក់ព័ន្ធ ក្នុងករណី​នេះដែរ ព្រោះ​ជា​អ្នករត់​តាក់ស៊ី រីឯ​ជនសង្ស័យ​ឈ្មោះ ថៃ ភឹម ហៅ​តា​ឥសី ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ល្បាំ​ង ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ ខេត្តរតនគិរី ត្រូវបាន​សម​ត្ត​កិច្ច ចោទប្រកាន់​ពីបទ លួងលោម​អ​និ​តី​ជន មិន​ស្របច្បាប់ កំពុង​សាកសួរ និង​ធ្វើ​កំណត់ហេតុ ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

W@t-161023 W@t-161024 W@t-161025

Loading...

Leave a Reply

Your email address will not be published. Required fields are marked *