រឿន ថា​វរិ​ទ្ធ ម្ចាស់អាជីវកម្ម ​បូម​ខ្សាច់​បឹង​ទំនប់​កុមារ​​ ដំណើរ​​ការ អត់​ច្បាប់​ជាង​៣​ខែ​មក​ហើយ,

ខេត្តកំពង់ឆ្នាំង​៖ បច្ចុប្បន្ននេះ ការដ្ឋាន​ទំនប់​កុមារ ស្ថិតនៅ​ក្នុងភូមិ​អ្នកតា​ហាង ​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច កំពុងតែធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់ ជាង​៣​ខែ​មក​ហើយ ​មិន​មានច្បាប់​នៅ​ក្នុង​ដៃ​នោះ​ឡើយ ។ ចំណែក​​មន្ត្រី​ជំនាញ​ ខាង​មន្ទីរ​រ៉ែ​ ​បាន​ឆ្លើយថា ​ច្បាប់​មាន​ ​គឺមាន​ត្រឹម​ថ្នាក់​​ខេត្ត តែ​មិនទាន់​ប្រគល់​ឲ្យ​​ក្រុមហ៊ុន​នោះ​ឡើយ ។ ការឆ្លើយ​បែបនេះ ​គឺ​ស្មើ និង​អត់​ច្បាប់​ដដែល ​ដែល​ថ្នាក់​ក្រសួង​ពាក់​ព័ន្ធ​គួរតែមាន​វិធានការ​ទប់ស្កាត់ផង​ ។

កាលពី​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០១៨ លោក រឿន ថា​វរិ​ទ្ធ ​ជា​ម្ចាស់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​នៅក្នុង​បឹង​កុមារ​ បាន​ឲ្យ​ដឹងថា​៖ លោក​បាន​សុំច្បាប់​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទៅ​មន្ទីរ​រ៉ែ​ ថាម​ពល ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម ​និង​លោក​អភិបាលខេត្ត​រួចហើយ​ តែ​មិនទាន់​ឃើញ​ច្បាប់​នេះ ​ធ្លា​ក់មក​ទេ​ ខណៈដែល​ក្រុមហ៊ុន​នេះ​ បាន​បូម​ខ្សាច់​លក់​ជាង​មួយ​ខែ​មក​ហើយ​ ។

​​លោក​មេការ​ម្នា​ក់ បាន​ឆ្លើយថា ក្រុមហ៊ុន​លោក​មាន​ច្បាប់​ហើយ ​តែ​ច្បាប់​ទុក​នៅ​ក្នុង​ដៃ​មេ ​ហើយ​មេ​ទៅ​ក្រៅ​ប្រទេស​ចូលឆ្នាំ​ចិន​រួច​ទើប​មកវិញ ។ ​សម្រាប់​ លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ឲ្យដឹង​ថា​ ច្បាប់​មាន​ហើយ ​តែ​ស៊ីញ៉េ​ត្រឹម​ថ្នាក់​ខេត្ត ​គឺ​នៅ​ក្នុង​ដៃ​លោក​នៅឡើយ ​ដោយ​លោក​មិន​ទាន់បាន​ប្រគល់​អោយ​ក្រុមហ៊ុន​នោះទេ​ ។ មតិមហាជន​​យល់ថា គឺ​គ្រាន់តែ​គេ​ដោះ​សារ​ការពារ​ក្រុមហ៊ុន​បូមខ្សា​ច់​មួយ​នេះ​តែប៉ុណ្ណោះ​ ព្រោះថា​ជាង​៣​ខែ​មកហើយ ​ក្រុមហ៊ុន​មួយ​នេះ ​បានធ្វើ​អាជីវកម្ម​រហូត​ដោយ​អត់​មាន​ច្បាប់​ទម្លាប់​ឡើយ​ ។ ចំណែក​លោក អ៊ុក រស់​ ធ្លាប់​ប្រាប់​ថា​ ៖ បើ​មិនទាន់​មាន​ច្បាប់ គឺ​មិន​អនុញ្ញាត​អោយ​ក្រុមហ៊ុន​នេះ​ ដឹក​ខ្សាច់​លក់​ឡើយ​ ព្រោះ​មិនទាន់​បង់​សួយ​សារ​ជូន​រដ្ឋ​ ។ តែ​បើ​បូម​ខ្សាច់​ស្តា​របឹង​ ដើម្បី​យក​ទឹក​អោយ​ប្រជាពល​រដ្ឋ​ធ្វើស្រែ​គឺ​អាច​បូម​បាន ៕

 

Loading...