រោងចក្រថាមពលបាក់រលំនៅចិនស្លាប់យ៉ាងតិច៦៧នាក់

រោងចក្រអគ្គិសនីនៅក្នុងប្រទេសចិន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបាក់រលំបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៦៧នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Fengcheng ភាគកណ្តាលខេត្ត Jiangxi ប្រទេសចិន ។ កាសែតស៊ីនហួបានផ្សព្វផ្សាយថា ភ្លាមៗនោះ ផ្នែកខ្លះនៃអគាររោងចក្រថាមពល បានបាក់សង្កត់កម្មករដែលមិនដឹងចំនួនពិតប្រាកដថា ប៉ុន្មាននាក់នោះឡើយ ។

បណ្តាញទូរទស្សន៍ CCTV បានផ្សព្វផ្សាយថា ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលឲ្យបាត់បង់ជីវិត៦៧នាក់ បាត់ខ្លួនម្នាក់ និង២នាក់រងរបួស ។

ក្រុមវិស្វកម្ម៣២នាក់ និងកម្លាំងយោធា៣១២នាក់បាននិងកំពុងស្ថិតនៅទីតាំងកើតហេតុធ្វើសកម្មភាពជួយអន្តរាគមន៍ ៕

china-power-plant-collapse

Loading...