រោងចក្រ សហគ្រាស តម្រូវ​ឲ្យ​បើក​ដំណើរការ​ជាធម្មតា ទោះបី​ថ្ងៃ​ឈប់សម្រាក បុណ្យចូលឆ្នាំ នឹង​ឈាន​មកដល់​ក្តី​

ភ្នំពេញ​: ទោះបីជា​ថ្ងៃ​ឈប់សម្រាក បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នឹង​ឈាន​មកដល់ យ៉ាងណាក្តី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជឿជាក់ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ដែល​មិនត្រូវ​បានកំណត់ ឲ្យ​បិទ​សកម្មភាព​អាជីវកម្ម ក្នុងនោះ បងប្អូន​កម្មករ និយោជិត និង​បុគ្គលិក​ការងារ ក៏​ដូចគ្នា ត្រូវ​ចូលរួម​អនុវត្ត តាម​ការណែនាំ​របស់ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ ជា​បន្តបន្ទាប់ ក្នុង​កំឡុង​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​។​

​នៅក្នុង​សេចក្តីជូនដំណឹង ស្តីពី​ការប្រើប្រាស់​ប័ណ្ណ អនុញ្ញាត​ដឹកជញ្ជូន​កម្មករ និយោជិត និង​ការធ្វើការងារ នៅក្នុង​អំឡុងពេល ការដាក់កំហិត លើ​ការធ្វើដំណើរ ក្នុងប្រទេស ក្នុង​គោលដៅ​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ឲ្យ​ដឹង​នៅ​រាត្រី ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា យោងតាម​សេចក្តីសម្រេច ស្តីពី​ការហាមឃាត់ ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន ទេសចរណ៍ នៅ​ទូទាំងប្រទេស ជា​បណ្តោះអាសន្ន របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្រសួង​ការងារ សូម​ជម្រាបជូន​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ដែល​មិនត្រូវ​បានកំណត់ ឲ្យ​បិទ​សកម្មភាព​អាជីវកម្ម , កម្មករ និយោជិត និង​បុគ្គលិក​, និង​អ្នកបើកបរ ឬ​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន កម្មករ និយោជិត និង​បុគ្គលិក ដូចខាងក្រោម​ថា​៖​

Loading...