រោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើជាច្រើនកន្លែង រីកដុះដាលដូចផ្សិតក្នុងស្រុកត្រពាំងប្រាសាទ ជំនាញរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថាន អស់សមត្ថភាពក្នុងការបង្ក្រាប

ខេត្តឧត្តរមានជ័យ៖ រោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើជាច្រើនកន្លែង ឋិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលសព្វថ្ងៃនេះកំពុងតែមានសកម្មភាពរីកដុះដាលដូចផ្សិតយ៉ាងពេញទំហឹង តែបែរជាជំនាញរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថាន អសមភាពក្នុងការបង្ក្រាប ហាក់ដូចជាគ្មានអើពើចុះចាប់បង្ក្រាបអ្វីបន្តិចសោះ បណ្ដោយឱ្យពួកឈ្មួញទាំងនោះធ្វើសកម្មភាពរកស៊ីបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិតាមតែអំពើចិត្ត។

រោងសិប្បកម្មមេឈ្មួញជាងច្រើនកំពុងតែមមាញឹកធ្វើ យ៉ាងសកម្ម ដោយក្នុងមួយថ្ងៃត្រូវដឹកជញ្ជូនឈើរាប់ពីគ្រប់ទិសទីយ៉ាងអនាធិបតេយ្យ ជាងច្រើនម៉ែត្រគីដើម្បីយកចូលទៅរោងសិប្បកម្មកែឆ្នៃ និងដឹកបន្តតាមរថយន្តជាងច្រើនគ្រឿង យកមកលក់ចែកចាយនៅតាមដេប៉ូស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកត្រពាំងប្រាសាទ បានដាក់ការសង្ស័យថា ករណីដែលសមត្ថកិច្ចជំនាញមិនដែលធ្វើការចុះបង្ក្រាប ទីតាំងរោងសិប្បកម្មកែឆ្នៃព្រៃឈើទាំងអស់នោះ សង្ស័យតែជាកន្លែងប្រភពចំណូល ឬក៏ឆ្នាំងបាយរបស់លោកទេដឹងទើបបានជាលោកមិនធ្វើការបង្ក្រាបសោះ?៕

Loading...