រោងសិប្បកម្មនៅជាយក្រុងភ្នំពេញមួយកន្លែង ត្រូវអគ្គីភ័យឆាបឆេះរាប់ម៉ោង

ភ្នំពេញ៖រោងសិប្បកម្មផលិតកុងម៉ា (ជំនាងផ្ទះ មួយកន្លែង កាលពីមោ៉ង៩:២៥នាទីយប់ ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអគ្គីភ័យឆាបឆេះ រហូតទល់និងពេលព្រឹកថ្ងៃ២០កញ្ញា ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លន់ ហុង ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចអាជា្ញធ មិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ ខណ:អាជា្ញធសំអាងថាកំពុងស្រាវជ្រាវ ។

បើតាមអាជា្ញធ នៅក្នុងហេតុការណ៍នោះ អគ្គីភ័យបានឆាបឆេះរោងសប្បកម្មផលិតកុងម៉ា (ជំនាងផ្ទះ) សង់ពីថ្មបេតុងប្រក់សង័្គសី ទំហំ ៤០ម៉ែត្រ x ៤០ម៉ែត្រ រួមទាំងឆេះ រថយន្តដឹកទំនិញធុនធំចំនួន ០១គ្រឿង, ម៉ូតូចំនួន ០២គ្រឿង, រទេះដឹកទំនិញចំនួន ០១គ្រឿង, ម៉ាស៊ីនផ្សារចំនួន ០១គ្រឿង, ម៉ាស៊ីុភ្លើងចំនួន ០១គ្រឿង និង ម៉ូទ័រកាត់ឈើ និងម៉ាស៊ីនស្វានអស់មួយចំនួន ។

បើតាមមន្រ្តីនគរបាលបង្ការពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ បានប្រាប់ថា នៅក្នុងហេតុការណ៍អគ្គីភ័យរាប់មោ៉ងនេះ សមត្ថកិច្ចបានប្រើរថយន្តទឹកបាញ់ពន្លត់ ចំនួន ២៦គ្រឿង ក្នុងនោះបានអន្តរាគមន៍ប្រេីប្រាស់ទឹកអស់ ៣៧គ្រេឿង ស្មើនឹង ២១៦ម៉ែត្រគូប។ ក្រៅពីនោះរថយន្តជំនួយ អង្គភាព “ង៧០” ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៥ឡាន ស្មើនឹង ២០ម៉ែ្រតគូប រួមនិងរថយន្តអគ្គីភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប ៕

20-09-201558001 58002 58003 58004 58005 58006 58007 58008 58009

Loading...

Leave a Reply

Your email address will not be published. Required fields are marked *