រោងសិប្បកម្មប៉ុនណាណីនៅក្បែរទីស្នាក់រដ្ឋបាលព្រៃឈើតែមន្ត្រីរដ្ឋបាលព្រៃឈើមើលមិនឃើញទៀត(ហួសចិត្ត)

ខេត្តឧត្តរមានជ័យ៖ រោងសិប្បកម្មអត់ច្បាប់ដ៏ធំសម្បើមមួយកន្លែងស្ថិតនៅចំណុច ភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលតាមច្រកក្លោងទ្វារវត្តទួលទ្រាស ចម្ងាយប្រហែល ១៥០ ម៉ែត្រពីក្លោងទ្វារ ហើយក៏នៅជិតទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងផងដែរនោះ បានធ្វើសកម្មភាពបើកធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ តែមិនដែលឃើញមានអស់់លោកមន្ត្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ សង្ស័យតែជាខ្សែស្រលាយរបស់មេព្រៃទាំងនោះក៏មិនដឹង ទើបបានជាអស់លោកមិនដែលចុះចាប់បង្ក្រាប។

ជាក់ស្តែងនៅព្រឹក ថ្ងៃច័ន្ទ ទី០៧ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង ៥៥ នាទី សារព័ត៌មានយើងបានចុះទៅថតផ្ដិតយករូបភាពនៅទីកន្លែងនោះផ្ទាល់ ឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូស និងឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឺងកងផ្អើលពេញភូមិ ស្ទើរតែបែកកណ្ដាស់ត្រចៀកអស់លោកមេព្រៃថែមទៀត តែបែរជាអស់់លោក មន្ត្រីជំនាញទាំងនោះធ្វើមិនដឹងមិនឮទៅវិញ។

ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ក្នុងនាមលោកជានាយសង្កាត់រដ្ឋបាលព្រៃឈើ គួរតែធ្វើការចាប់បង្ក្រាប ហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្តោយឲ្យបទល្មើសធ្វើការបំផ្លាញព្រៃឈើធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ?

ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រីជំនាញថ្នាក់ជាតិ ជួយធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្មដ៏ធំមហិមានេះផង បើសង្ឃឹមលើមន្ត្រីជំនាញក្នុងស្រុកអន្លង់វែងឲ្យធ្វើការបង្ក្រាបនោះគឺមិនងាយទេ៕

Loading...