រំដោះនារីវ័យក្មេងដែលប្តីនិងម៉ែយ៉ែមបង្ខំឲ្យលក់ផ្លូវភេទនៅផ្ទះសំណាក់ស្លឹកមាស

ភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានចុះមករំដោះ នារីវ័យក្មេង ០៦នាក់ ដែលត្រូវបានម៉ែយ៉ែម យកមកជួញដូរផ្លូវភេទ នៅផ្ទះសំណាក់ ស្លឹកមាស ដោយមានកិច្ចសហការជាមួយអង្គការ សម្ពន័មេត្រីអន្តរជាតិ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៧និង៣០ នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥។
ប្រតិបត្តិការនោះ បានឃាត់ខ្លួន ម៉ែយ៉ែម និងបុរសជាប្តី ហើយបានសង្គ្រោះ នារីរងគ្រោះ ចំនួន ០៦នាក់ ដែលម្នាក់ៗ មានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ។ នារីទាំង ០៦នាក់នេះ ត្រូវបានម៉ែយ៉ែម និងបុរសជាប្តី លួងលោមយកមក បំរើផ្លូវភេទ ជាថ្នូរនឹងប្រាក់មួយចំនួន ទើបនាងសម្រេចចិត្ត មកផ្ទះសំណាក់ខាងលើ។ ក្នុងនោះសមត្ថកិច្ច បានរកឃើញវត្ថុតាង មានស្រោម អនាម័យ ប្រើប្រាស់រួច និងមិនទាន់ ប្រើប្រាស់ជាច្រើន នៅតាមបន្ទប់នីមួយៗ ដើម្បីកសាងសំណុំរឿង ចាត់ការច្បាប់៕

W@t-11098

W@t-11099

Loading...

Leave a Reply

Your email address will not be published. Required fields are marked *