រំលោភកូនឯងរហូតបានកូន១អាយុ​៨​ឆ្នាំ ទើបបែកការណ៍ ​

ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវប៉ូលិសស្រុកត្រាំកក់ឃាត់ខ្លួនរួចបញ្ជូនបន្តមកស្នងការដ្ឋានខេត្ត ដើម្បីចាត់ការទៅតាមពាក្យបណ្តឹងរបស់កូនស្រីខ្លួនក្រោមការចោទប្រកាន់ពីបទសម្លុតគំរាមចាប់រំលោភសេពសន្ថវៈ រហូតនាងមានកូនប្រុសម្នាក់ដែលពេលនេះមានអាយុ៨ឆ្នាំហើយ ដោយជនល្មើសជាឪពុកនេះបានចាប់រំលោភនាងតាំងពីអាយុ១៦ឆ្នាំរហូតមក ។

លោកវរសេនីយ៍ត្រី ញ៉ែម សឿន អធិការប៉ូលិសស្រុកត្រាំកក់ បានឱ្យដឹងថា ឪពុកតិរច្ឆានដែលត្រូវឃាត់ខ្លួននេះឈ្មោះអ៊ូ ពូន អាយុ៤៨ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុក ហើយកូនស្រីដែលរងគ្រោះមានអាយុ២៧ឆ្នាំហើយ និងជាកូនស្រីច្បងផងដែរ ។ ការបែកធ្លាយរឿងអាស្រូវនេះ គឺបន្ទាប់ពីបុរសជាឪពុកបានរារាំងនាងជាកូនស្រីខណៈពេលនាងចង់មានប្តីឱ្យបានត្រឹមត្រូវ បែរជាឪពុករូបនេះគំរាមសម្លាប់រហូតនាងទប់ចិត្តមិនបានក៏ទម្លាយរឿងអាស្រូវពីកូនដែលមុននេះ៨ឆ្នាំហើយនាងលាក់ ហើយទម្លាក់កំហុសមកលើខ្លួនឯងថាចាញ់បោកប្រុសព្រានជាសង្សារ ពេលនាងមកធ្វើជាកម្មការិនីរោងចក្រ ។

ចំពោះរឿងអាស្រូវនេះត្រូវបានលាតត្រដាងថា នារីរងគ្រោះជាកូនត្រូវបានឪពុកតិរច្ឆានចាប់រំលោភតាំងពីឆ្នាំ១៩៩៩ មករហូតដល់បច្ចុប្បន្នព្រមទាំងមានកូនប្រុសម្នាក់អាយុ៨ឆ្នាំហើយ ដែលសព្វថ្ងៃនេះរស់នៅជាមួយលោកយាយរបស់គេ។ នាងរំលឹកថា ដោយការគំរាមកំហែងសម្លាប់ពីសំណាក់ឪពុកតិរច្ឆាននោះ ទើបនាងអត់ហ៊ាននិយាយប្រាប់ការពិតដល់ម្តាយរបស់ខ្លួន និងប្តឹងប៉ូលិសឡើយ គឺចេះតែទ្រាំរហូតមក ហើយខ្លួនឯងបានប្រឈមទៅនឹងការសើចចំអកពីអ្នកភូមិ ដោយសារតែនាងមានផ្ទៃពោះតែគ្មានប្តី ។

លោកអធិការប៉ូលិសស្រុកបានបន្តទៀតថា ដោយសារការគំរាមចាប់រំលោភ និងហួងហែងមិនឱ្យនាងជាកូនមានទំនាក់ទំនងជាមួយប្រុសណាម្នាក់នោះ ទើបនៅថ្ងៃទី១៩ មិថុនា នាងបានរត់ចេញពីផ្ទះ ព្រោះមិនអាចទ្រាំបាននឹងការចាប់រំលោភពីសំណាក់ឪពុកបង្កើត ដោយរត់ទៅនៅជាមួយស្ត្រីឈ្មោះនុត សុភឿន អាយុ៤៦ឆ្នាំ នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ជាម្តាយរបស់មិត្តភក្តិ។ លុះនៅថ្ងៃទី ៣ កក្កដា វេលាម៉ោង៩យប់ ឪពុកតិរច្ឆាននេះបានទូរស័ព្ទទៅឪពុកមារបស់មិត្តភក្តិនាងសុំជួប ហើយពេលនិយាយទូរស័ព្ទនោះ ឪពុកតិរច្ឆានរូបនេះ បាននិយាយគំរាមឱ្យនាងត្រឡប់មកផ្ទះវិញ បើមិនព្រមមកទេនឹងសម្លាប់ចោល ឬរកគ្រូចាមធ្វើអំពើឱ្យស្លាប់តែម្តង ។ ទោះបីជានាងសុំអង្វរករយា៉ងណាមិនព្រមដែរ ។ ដោយការភ័យខ្លាច ទើបនាងយករឿងនេះនិយាយប្រាប់ម្តាយមិត្តភក្តិ រួចនាំគ្នាមកប្តឹងប៉ូលិសប៉ុស្តិ៍ឱ្យចាប់ខ្លួនតែម្តង ។

នាងរងគ្រោះបាននិយាយរៀបរាប់ប្រាប់ប៉ូលិសថា ឱ្យតែម្តាយ និងបងប្អូននាងមិននៅផ្ទះឪពុកតិរច្ឆាននេះតែងតែចាប់រំលោភ នាងជានិច្ចរាល់ពេលចាប់រំលោភតែងគំរាមសម្លាប់ បើនាងហ៊ាននិយាយប្រាប់ម្តាយ ឬអ្នកដទៃ ។ ក្នុងពេលនោះនាងមានអាយុទើបតែ១៦ឆ្នាំ ដែលក្រោយមកនាងបានរត់មកធ្វើជាកម្មករកាត់ដេរនៅភ្នំពេញ បានតែ២ទៅ ៣ខែ ទើបនាងដឹងថា មានផ្ទៃបោះ ហើយត្រូវឪពុករូបនេះគំរាមឱ្យនាងឈប់ធ្វើការហើយត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះម្តាយនាងបានសួរនាំពីការមានផ្ទៃពោះរបស់នាងតែនាងឆ្លើយថា ចាញ់បោកប្រុសសង្សារធ្វើការជាមួយគ្នាដែលលួងលោមថា គេស្រឡាញ់នាងយកគ្នាជាប្តីប្រពន្ធ អស់មួយជីវិត តែគេបានរត់បាត់ក្រោយពេលបានខ្លួនប្រាណ។

នាងបានរៀបរាប់បន្តទៀតថា ឱ្យតែនិយាយលេងជាមួយប្រុសនៅក្នុងភូមិឪពុករូបនេះតែងតែហាមឃាត់ និងគំរាមជានិច្ច ។ ពេលនាងឆ្លងទន្លេរួចឪពុកនេះឱ្យតែមានឱកាសតែងចាប់រំលោភជានិច្ច ។ លុះដល់កូនអាយុ៣ទៅ ៤ឆ្នាំ និងបានគិតរកអនាគតដែរ ព្រោះមានគេស្រឡាញ់ ហើយមានទំនាក់ទំនងគ្នាល្អណាស់ដោយគេមានបំណងចូលស្តីដណ្តឹងថែមទៀត តែដឹងដល់ឪពុកតិរច្ឆាននេះ បានរារាំងនិងគំរាមសម្លាប់ចោល បើមិនព្រមស្តាប់តាមគាត់។ ដោយសារតែការគិតវែងឆ្ងាយមិនចង់ឱ្យញាតិជិតខាងដឹងពីរឿងអាស្រូវនេះ ទើបនាងស៊ូទ្រាំអតធ្មត់ និងការគំរាមសម្លាប់ចាប់រំលោភរហូតពីឪពុកតិរច្ឆាននេះដល់កូនធំដឹងក្តី ហើយនៅតែគំរាមមិនឈប់ ទើបនាងដាច់ចិត្តប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង ៕

we

Loading...

Leave a Reply

Your email address will not be published. Required fields are marked *