រំលោភបានម្ដងញ៉ាម ចង់ម្តងទៀត ជាប់ខ្នោះ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនយុវជនល្មោភកាមម្នាក់ ក្រោយចាប់រំលោភបានសម្រេចម្តងហើយ នៅមិនទាន់អស់ចិត្ត​ចាប់ទាញដៃម្តងទៀត តែមិនសម្រេច ក៏ត្រូវជនរងគ្រោះធាក់មួយជើង ចំពោះខ្ទាតចេញ ហើយបានស្ទុះរត់ចេញទៅបន្ទប់ខ្លួនវិញ។

លុះដល់ព្រឹកម៉ោង៧ ថ្ងៃទី០១ ខែកុម្ភៈ ទើបយុវតីជនរងទៅដាក់ពាក្យបណ្តឹង ពាក់ព័ន្ធរឿងរ៉ាវខាងលើ ហើយនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ចុះឃាត់ខ្លួនជនសង្ស័យបានតែម្តង នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាន កាណាន់ អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ យ សល អាយុ១៥ឆ្នាំ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួននាំទៅសាកសួរនាំ និងកសាងសុំណុំរឿង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

Loading...