រំលោភប្រពន្ធរបស់មិត្តភក្តិរហូតបានសម្រេចនៅលើទំនប់ក្រោយភូមិ

ខេត្តក្រចះ៖ នារីម្នាក់បានកើតទុក្ខពុំសុខចិត្តបានរត់មកប្តឹងនគរបាលឲ្យជួយរកយុត្តិធម៌ បន្ទាប់ពីត្រូវជនសង្ស័យម្នាក់ដែលជាមិត្តភក្តីប្តីរបស់ខ្លួន ប្រើល្បិចយកទៅចាប់ផ្តួលនៅចំណុចដីទំនប់ ខាងក្រោយភូមិ ហើយហែកអាវ ហែកខោ ចាប់រំលោភរហូតដល់ចំណុចកំពូលនោះ ។

ជនសង្ស័យលូកថ្លើមខ្វេះបេះដូងមិត្តភក្តិខ្លួនឯងនេះ បន្ទាប់ស្កប់ស្កល់តម្រេកតណ្ហាកាមទេពរួចហើយ បានរត់គេចខ្លួនមួយរយៈពេលខ្លះ ប៉ុន្តែនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន និងនាំទៅសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ប្រភពព័ត៌មានពីនគរបាលស្រុកសំបូរឲ្យដឹងថា ជនសង្ស័យឈ្មោះ កៃ កក្កដា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅឃុំសំបូរ ស្រុកសំបូរ ចំណែកនារីរងគ្រោះ អាយុ២៥ឆ្នាំ មានកូនម្នាក់ មានទីលំនៅក្បែរគ្នា ហើយប្តីរបស់នារីរងគ្រោះជាក្លើម្រាក់ជិតស្និទ្ធជាមួយជនសង្ស័យទៀតផង ។ ប្រភពបញ្ជាក់ថា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាយប់ថ្ងៃអុំទូក ជនសង្ស័យបានមកល្បួងនារីរងគ្រោះដោយកុហកថា ឲ្យទៅយកបុរសជាប្តីនៅទំនប់ខាងក្រោយភូមិ ព្រោះប្តីស្រវឹងស្រាខ្លាំងណាស់ដើរមិនកើតទេដេកនៅលើទំនប់ឯណោះ ។

ប្រភពបន្តថា បន្ទាប់ពីឮដូច្នេះ នារីរងគ្រោះក៏ឡើងជិះម៉ូតូទៅជាមួយជនសង្ស័យសំដៅទៅទំនប់ចម្ងាយពីភូមិជាង២គីឡូមែត្រដើម្បីមើលប្តី ប៉ុន្តែពេលទៅដល់ជនសង្ស័យក៏ឈប់ម៉ូតូ ហើយចាប់នារីរងគ្រោះផ្តួលទៅលើដីនិងបានប្រតាបប្រតប់គ្នា តែត្រូវជនសង្ស័យវាយ១ដៃ និងចាប់ហែកខោអាវនារីរងគ្រោះអស់ រួចក៏ធ្វើសកម្មភាពរំលោភរហូតបានសម្រេចម្តង ហើយភ្លាមៗនោះជនសង្ស័យបានគេចខ្លួនបាត់ ខណៈនារីរងគ្រោះបានមកដាក់ពាក្យប្តឹងនៅនគរបាលស្រុក ។

លុះក្រោយមកបានរយៈពេលជាង១០ថ្ងៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យបានត្រឡប់មកសម្ងំលាក់ខ្លួននៅឃុំអូរគ្រៀង ស្រុកសំបូរ ក៏ត្រូវបាននគរបាលចាប់ខ្លួននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

ss

fe

Loading...