រំលោភប្អូនថ្លៃបាន១០ដងហើយទើបដឹងដល់បងស្រីប្តឹងសម្ថកិច្ចក្របួចជាប់

(បាត់ដំបង)៖ឃាត់ខ្លួនបុរសល្មោភកាមម្នាក់នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨៖០០នាទី នៅត្រង់ចំណុចជិតរបងកាស៊ីណូស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ប្រភពពីសម្ថកិច្ចមូលដ្ធានបានឲ្យដឹងនៅល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង១៦នឹង៥៥នាទីថាមានករណីរំលោភសេពសន្ថវៈ លើអនីតិជន កើតឡើងចំនួន០១លើក បង្កឡើងដោយជនសង្ស័យ ឈ្មោះ វ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។

សម្ថកិច្ចដដែលបានបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើប្អូនថ្លៃរបស់ខ្លួន ឈ្មោះ ច.ស.ទ អាយុ១៤ឆ្នាំ ( កើតឆ្នាំ២០០៦) រស់នៅផ្ទះជាមួយគ្នា។

បើតាមការបញ្ជាក់ពីបងស្រីនារីរងគ្រោះបានឃើញជនសង្ស័យខាងលើថា ពីហេតុការណ៏នេះខ្លួនបានមកទាន់ឃើញបុរសល្មោភកាមនេះកំពុងធ្វើសកម្មភាពមកលើកុមារីរងគ្រោះពិតប្រាកដមែន។ក្រោយមកនិងបានរាយការណ៍ប្រាប់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក អោយចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

បើតាមការសាកសួររបស់សម្ថកិច្ចជនរងគ្រោះ បានប្រាប់ថាកន្លងមកជនសង្ស័យ ធ្លាប់ចាប់រំលោភសេពសន្ថវៈមកលើខ្លួន បានសម្រេចប្រហែលចំនួន១០ដងមកហើយ ដោយសារខ្លាចជនសង្ស័យខាងលើធ្វើបាបទើបជនរងគ្រោះមិនហ៊ានប្រាប់បងស្រីរបស់ខ្លួនទេលុះក្រោយមកទៀតក៏បងស្រីមកទាន់បែបនេះទៅ។

បច្ចុប្បន្ន៖ជនសង្ស័យខាងលើត្រូវបានសម្ថកិច្ចកំពុងសួរនាំនឹងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចរាល់អស់ហើយ៕

Loading...