រំលោភសម្លាប់ក្មួយបង្កើតខ្លួនឯងយ៉ាងសាហាវយង់ឃ្នងបំផុត

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​​ប្រទះ​ឃើញ​សព​ទាំង​អាក្រាត​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ព្រៃ​ដី​ថ្មី ស្ថិត​ក្នុងភូមិ​ព្រែកជីក ឃុំ​ជី​ខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង ពេល​នេះ​សមត្ថកិច្ច​ចាប់ខ្លួន​ឃាតក​រំលោភ​សម្លាប់​បាន​ហើយ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ខុន ស៊ិ​ញ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ ត្រូវជា​ពូ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឡាយ ស្រី​ងី​ន អាយុ​១៤​ឆ្នាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​ដឹក​ក្មួយ​ស្រី​ទៅ​ឃ្វាលគោ​រួច​ត្រឡប់​មក​ផ្ទះ​វិញ​សិន បន្ទាប់​មក​ក៏​ដឹក​តាម​ម៉ូតូ​ទៅ​កន្លែង​ឃ្វាលគោ​ម្តងទៀត ខណៈ​ដល់​កន្លែង​កើតហេតុ​ក៏​បបួល​ក្មួយ​ស្រី​រួមរ័ក តែ​ក្មួយ​មិន​ព្រម ក៏​ចាប់រំលោភ​តែ​ម្តង ដោយ​បាន​ខាំ​ចុង​ដោះ​ទាំង​សងខាង​ស្ទើរតែ​ដាច់ និង​យក​ខោ​រឹត​ក​បន្ថែម​រហូត​ស្លាប់​តែ​ម្តង ៕

Loading...