រំលោភ​គ្មាន​ត្រា​ប្រណី​៖​ កុមារី​អាយុ​១១​ឆ្នាំ​ ក៏​ចាប់រំលោភ​ដែរ​

​ខេត្ត​ត្បូងឃ្មុំ​ :​ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​រំលោភ​គ្មាន​ត្រា​ប្រណី​ សូ​ម្បី​តែ​កុមារី​រង​គ្រោះ​អាយុ​១១​ឆ្នាំ​ ក៏​ជន​នេះ​មិន​លើកលែង​ដែរ​ គឺ​ចាប់រំលោភ​រហូត​ទាល់តែ​បាន​សម្រេច​ដូច​បំណង​ ខណៈ​ដែល​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ជាប់រវល់​ទៅ​ចំការ​ជៀ​ជ័រ​ដើម​កៅស៊ូ​ ហើយ​ទុក​កូនស្រី​ឲ្យ​ដេក​នៅ​សំ​យ៉ាប​មុខ​ផ្ទះ​តែ​ម្នាក់ឯង​ ។​

​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២៥​ ឧសភា​ ២០១៦​ ស្ថិត​នៅ​ក្នុងភូមិ​គោល​ ឃុំ​រកា​ព​ប្រាំ​ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​ ។​

​លោក​វរសេនីយ៍ត្រី​ឡុ​ង​ សា​រិ​ន​ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ កប​ ប៊ុ​ន​ថា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ ស​ ស​ ត​ អាយុ​១១​ឆ្នាំ​ មុន​ពេល​កើតហេតុ​ឳ​ពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ បាន​ជាប់រវល់​ចេញ​ទៅ​ចំការ​ ប្រហែលជា​ម៉ោងជាង​២​យប់​ដើម្បី​ជៀ​ជ័រ​ដើម​កៅស៊ូ​ ដែល​ទុក​ឲ្យ​កូន​តូចៗ​ចំនួន​៣​នាក់​ដេក​នៅផ្ទះ​ ដោយ​ក្មេង​ស្រី​រង​គ្រោះ​ដេក​នៅ​សំ​យ៉ាប​មុខ​ផ្ទះ​តែ​ម្នាក់ឯង​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​តែ​ម្តង​ ។​

​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ និង​ស្តាប់​ការ​រៀបរាប់​របស់​ក្មេង​ស្រី​រង​គ្រោះ​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ ទើប​ឈាន​ដល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ រកា​ព​ប្រាំ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ ដើម្បី​សួរនាំ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ៕​

edqw

dds

Loading...

Leave a Reply

Your email address will not be published. Required fields are marked *