រ៉ូឡូឡើងស្ពានអាកាស៧មករា រលត់ម៉ាស៊ីនរអិលថយក្រោយកិន រថយន្តតូយ៉ូតាអាយប្រីដខ្ទេចមុខ

ភ្នំពេញ៖ រ៉ូឡូកិន បង្ហាប់ផ្លូវ កៅស៊ូមួយគ្រឿង បានបើកឡើងស្ពានអាកាស៧មករា មិនរួចក៍បានរលត់ម៉ាស៊ីនរអិលថយក្រោយ កិន រថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រីដមួយគ្រឿង បណ្តាលអោយរងការខូចខាតខ្ទេចមុខ ។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុច ស្ពានអាកាស៧មករា ផ្នែកខាងលិច ក្នុងភូមិ បុរីកម្មករ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ទោះបីជាយ៉ាងណាពុំបណ្តាលអោយមនុស្សរងរបួសឡើយ។

គ្រឿងចក្រ ដែល បង្កគ្រោះថ្នាក់ ពាក់ស្លាកលេខភ្នំពេញ២H.២៨៨៥ និងមានលេខសំគាល់RT5 បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាញ។ចំណែក រថយន្ត ម៉ាកតូយូតាកាមរី ហាយប្រីដ សេរី២០០៧ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ២AE.៧១០៨ ជិះ គ្នា ២នាក់ប្តីប្រពន្ធ ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរ៉ូឡូ កិនបង្ហាប់កៅស៊ូ បានធ្វើដំណើរ ឡើង ស្ពានអាកាស៧មករា ក្នុងទិសដៅ ពីលិចទៅកើត ។នៅពេលបើក ឡើងជិះដល់ពាក់កណ្តាលស្ពាន ស្រាប់តែ រថយន្តនោះ ក៍បានរអិលចុះក្រោម ធ្វើអោយយានយន្ត ដែលបើកឡើង ទៅតាមក្រោយនាំគ្នា គេច គ្រប់ៗ ។
ដោយឡែករថយន្ត តូយូតា កាមរីហាយប្រីដ មួយគ្រឿងខាងលើ គេច មិនទាន់ដោយនៅជុំវិញសុទ្ធយានយន្តក៍ត្រូវបានគ្រឿងចក្ររអិលកិន បណ្តាលអោយកំពិតខ្ទេចមុខដាច់ធ្លាក់កាង ។

តាមព័ត៌មានអោយដឹងទៀតថា ដោយសារតែ គ្រឿងចក្រធ្ងន់ ក៍បានកិន បែកធុងទឹក និងរអិលថយក្រោយ ។

តាមអ្នកបើកបរ រថយន្ត បានអោយដឹងថា នៅមុនពេលកើតហេតុ នៅពេលគាត់កំពុងតែធ្វើឡើងស្ពានស្រាប់តែ រ៉ូឡូដែលស្ថិតនៅពីមុខ ឆ្ងាយគួរសម ក៍បានរអិលថយក្រោយ ។ភ្លាមៗនោះ យានយន្ត ដែលនៅពីមុខគាត់បានឃើញ នាំគ្នា គេចអស់ ។ចំណែក គាត់ មិនអាចគេចបានមានតែឈប់ចាំស្ងៀម ត្រូវរ៉ូឡូនោះរអិលមកកិនតែម្តង ។

តាមអ្នកបើកបររ៉ូឡូ បានអោយដឹងថា មូលហេតុ ដែលបង្កអោយមានគ្រោះថ្នាក់ដោយសារតែបើកឡើងស្ពានមិនរួច រលត់ក៍រអិលចុះក្រោមកិនរថយន្តនោះតែម្តង ។បន្ទាប់ពីគ្រោះថ្នាក់នគរបាលចរ ចរណ៍សហការណ៍ មួយនគរបាលមូលដ្ឋាន ចុះមកសម្រួលចរាចរណ៍ ហើយ បានហៅរថយន្តមកអូសរ៉ូឡូនិងស្ទួយរថយន្ត បញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ សងការខូចខាត៕

Loading...