រ​ញ្ញួ​យ​ដី​កម្រិត​៦.៦​រ៉ិ​ច​ទ័​រ​នៅ​តំបន់​ Papua​ ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

​មនុស្ស​ម្នា​បាន​នាំ​គ្នា​រត់​ចាក​ចេញពី​លំនៅ​ឋាន​រៀងៗ​ខ្លួន​ទាំង​យប់​អធ្រាត្រ​ ខណៈ​ដែល​មានការ​រញ្ជួយ​ដី​កម្រិត​៦.៦​រ៉ិ​ច​ទ័​រ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១​រំលង​អាធា​ត្រ​ ម៉ោង​នៅ​ក្នុង​តំបន់​ ។​ ក្រុម​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​ USGS​ បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​នេះ​ស្ថិត​នៅ​បាតសមុទ្រ​ ចម្ងាយ​៣០​គីឡូម៉ែត្រ​ ពី​ទីក្រុង​ឈូង​សមុទ្រ​ Sorong​ ខេត្ត​ West​ Papua​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ បាន​រាយការណ៍​ថា​ ការ​រញ្ជួយ​នេះ​មាន​ជម្រៅ​២៤​គីឡូម៉ែត្រ​ ធ្វើ​ឲ្យ​កក្រើកញាប់ញ័រ​ ប្រមាណ​២​នាទី​ រញ្ជួយ​ដល់​រដ្ឋធានី​ ដាស់​មនុស្ស​ម្នា​ឲ្យ​ភ្ញាក់​ពី​ដំណេក​នាំ​គ្នា​រត់​ចេញពីផ្ទះ​ទាំង​មមី​ង​ម​មាំ​ង​កណ្តាល​យប់​អធ្រាត្រ​ ។​

​គ្មាន​សេចក្តីរាយការណ៍​បញ្ជាក់​ឲ្យ​ដឹង​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវ​ ឬ​ការ​ខូចខាត​ក្នុង​ទ្រង់ទ្រាយ​ធំ​ ឬ​ការ​ចេញ​ព្រមាន​ពីរ​លក​យក្ស​ស៊ូ​ណា​មិ​នោះ​ឡើយ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ ពេល​ចាក​ចេញពី​លំនៅ​ឋាន​ហើយ​ មិន​ចង់​វិល​ត្រឡប់​ចូល​ផ្ទះ​របស់​ខ្លួន​វិញ​ទេ​ ។​

​មន្ត្រីជាន់ខ្ពស់​ក្នុង​តំបន់​មួយ​រូប​ឈ្មោះ​ Mochammad​ Riyadi​ បាន​ថ្លែង​ថា​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​របាយការណ៍​ស្តី​ពី​គ្រោះថ្នាក់​ ឬ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ។​ លោក​បន្ត​ថា​ បើ​ទោះបី​រ៉ិ​ច​ទ័​រ​នៃ​ការ​រញ្ជួយ​ដី​នេះ​មាន​ទំហំ​៦.៦​រ៉ិ​ច​ទ័​រ​ក៏​ពិតមែន​ ប៉ុន្តែ​យើង​មិន​គិត​ថា​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​ទូ​ទាំង​រដ្ឋធានី​ Sorong​ នោះ​ទេ​ ។​ ពលរដ្ឋ​ពិតជា​បាន​រត់​រប៉ាត់រប៉ាយ​ ។​

​ទីភ្នាក់ងារ​ USGS​ ដំបូង​ឡើយ​បាន​អះអាង​ថា​ ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​ញាប់​ញ័រ​៦.៩​រ៉ិ​ច​ទ័​រ​ ប៉ុន្តែ​នៅ​បន្តិច​ក្រោយមក​ បាន​ប្រកាស​បន្ថយ​មក​នៅ​ត្រឹម​៦.៦​រ៉ិ​ច​ទ័​រវិ​ញ​ ។​ មជ្ឈមណ្ឌល​ព្រមាន​ពីរ​លក​យក្ស​ស៊ូ​ណា​មិ​ប៉ា​ស៊ី​ហ្វិ​ក​បញ្ជាក់​ថា​ គ្មាន​ការ​គំរាមកំហែង​ពីរ​លក​យក្ស​ស៊ូ​ណា​មិ​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី​នេះ​ទេ​ ។​

​ឥណ្ឌូ​នេ​ស៊ី​តែងតែ​កើត​មានការ​រញ្ជួយ​ដី​ និង​ការ​ផ្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់​ ដោយសារ​តែ​ប្រទេស​នេះ​ស្ថិត​នៅ​ចំណុច​ផ្ចិត​នៃ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ ឬ​ Ring​ of​ Fire​ នោះ​ ។​

​កាលពី​ឆ្នាំ​២០០៤​ ការ​រញ្ជួយ​ដី​នៅ​ក្រោម​សមុទ្រ​បង្ក​ជា​រលក​យក្ស​ស៊ូ​ណា​មិ​បង្ក​ឲ្យ​មានការ​ហិនហោច​ទូ​ទាំង​ខេត្ត​ Aceh​ ស្ថិត​នៅ​ភាគ​ខាងលិច​ដែន​កោះ​ Sumatra​ នោះ​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​១៧០.០០០​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ស្ថិត​នៅ​ប្រទេស​តាម​ឆ្នេរ​មហាសមុទ្រ​ឥណ្ឌា​ ៕​

seismograph-497692

Loading...

Leave a Reply

Your email address will not be published. Required fields are marked *