លក់បុកហ្លុងបន្លំភ្នែកសមត្ថកិច្ច តាមពិតលក់គ្រឿងញៀនសោះ ត្រូវនគរបាលចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ជាភេទទីបី រងការចាប់ខ្លួនពីកម្លាំងនគរបាលស្រុកស្វាយចេកជាប់ពាក់ព័ន្ធប្រើល្បិចបន្លំភ្នែកសមត្ថកិច្ច ធ្វើជាបើកលក់បុកល្ហុងបែរជាលក់ថ្នាំញៀនត្រូវបានសមត្ថកិច្ចរកឃើញបន្ទាប់ពីសមត្ថកិច្ចមានការសង្ស័យហើយចុះទៅឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទឹកកកចំនួន២៨កូនថង់ស្មើនិងទម្ងន់៧.២៣ក្រាម ដែលគេលាក់ទុកក្នុងប្រអប់ជ័រពណ៌លឿងក្នុងតូបលក់បុកល្ហុង។

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យធ្វើឡើង កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅស្ថិតក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលលោកបានបញ្ជាទៅកម្លាំងនគរបាលស្រុកស្វាយចេកចុះបង្រ្កាប ក្រោយពីលោកឧត្តមសេនីយ៍ទទួលព័ត៌មានពីពលរដ្ឋរាយការណ៍មកលោក ក្នុងនោះក៏មានការអនុញ្ញាតកិច្ចការងារឆែកឆេរបង្រ្កាបពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ លោកវសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់ឱ្យដឹងថា ជនសង្ស័យភេទទីបី មានឈ្មោះ ប៊ុន សឹង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

ជននេះកន្លងមកជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន សមត្ថកិច្ចធ្លាប់អប់រំជនសង្ស័យម្តងរួចមកហើយ ឱ្យបញ្ឆប់នៃការប្រើប្រាស់ថ្នាំញៀន ប៉ុន្តែជននេះមិនស្តាប់បែរបន្តទៅធ្វើសកម្មភាពជួញដូរថ្នាំញៀនថែមទៀត ។ លោកអធិការនគរបាលស្វាយចេកប្រាប់ឱ្យដឹងទៀតថាតាមការរៀបរាប់ពីជនសសង្ស័យគឺរូបគេទិញថ្នាំញៀនពីក្រុងសិរីសោភ័ណ ក្នុងគោលបំណងលក់ឱ្យអតិថិជនចូលមក ទទួលទានបុកហ្ហុងដែលចង់ប្រើប្រាស់ថ្នាំញៀននោះ ។ ជនសង្ស័យនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេកបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទីអនុវត្តតាមផ្លូវច្បាប់។

ជនសង្ស័យនិងថ្នាំញៀននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ៕ ពាយព្យ

IMG_6297

IMG_6296

IMG_6293

IMG_6291

IMG_6197

Loading...

Leave a Reply

Your email address will not be published. Required fields are marked *