លង់សម្រស់នាងខ្ទើយ ទីបំផុតអង្គុយយំដូចកូនក្មេង

ភ្នំពេញ ៖ បុរសម្នាក់បានចាញ់ល្បិចមនុស្សខ្ទើយ តែងខ្លួនជាស្រីស្អាត សុំជិះម៉ូតូជាមួយ ហើយឆ្លៀតឱកាសលូកហៅប៉ៅយកកាបូបលុយអស់រលីង ធ្វើឲ្យបុរសរូបនេះ ស្តាយស្រណោះ អង្គុយយំដូចកូនក្មេង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះនរោត្តម នៅខាងត្បូងរោងកុនលុច១០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ ប៉ុយ បុលធី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាក់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

មុនពេលកើតហេតុគាត់ទើបតែចេញមកពីផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ដែលជាអ្នករត់ម៉ូតូឌុបដូចគ្នា គោលបំណងត្រឡប់ទៅផ្ទះវិញនៅចាក់អង្រែក្រោមដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-7510 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចស្តុបរោងកុនលុច ស្រាប់តែមានខ្ទើយម្នាក់តែងខ្លួនធ្វើជាមនុស្សស្រីយ៉ាងស្រស់ស្អាតបោកបញ្ឆោតលួងលោមឲ្យគាត់ឌុបទៅមុខបន្តិច រួចហើយបានស្ទាបអង្អែលបន្លំលួចយកកាបូបលុយរបស់គាត់ រួចដកកូនសោម៉ូតូគ្រែវែងចោលទៅកណ្តាលផ្លូវ ភ្លាមៗនោះបក្សពួកគេម្នាក់ទៀតជាមនុស្សប្រុសជិះម៉ូតូម៉ាកស្កុបពី ពណ៌ស មិនចាំស្លាកលេខ មកឌុបខ្ទើយនោះទៅបាត់ ធ្វើឲ្យអ្នករត់ម៉ូតូឌុបបានត្រឹមអង្គុយយំម្នាក់ឯងប៉ុណ្ណោះ ។ នៅក្នុងកាបូបលុយរបស់គាត់ដែលខំរត់ម៉ូតូឌុបសន្សំទុកយូរមកហើយនោះបានប្រាក់ជិត១០ម៉ឺនរៀល និងប្រាក់ដុល្លាចំនួន២៩ដុល្លារ កាតគ្រីម៉ូតូ១សន្លឹក និងអត្តសញ្ញាណប័ណ្ណ១សន្លឹកផងដែរ ៕

1 3

Loading...