លទ្ធផលនៃជំនួបចរចានយោបាយរវាងបក្សជាប់ឆ្នោតទាំងពីរនៅរដ្ឋសភា

ភ្នំពេញ៖ បន្ទាប់ពី កិច្ច ប្រជុំ តំណាងគណបក្សទាំងពីរ បាន ធ្វើសន្និសីទកាសែត រួមគ្នា ដោយ អះអាងថា ជំនួបនេះគឺបានពិភាក្សាគ្នា ចំនួន ៥ចំណុច ដែលនៅក្នុងនោះ គឺ ប្តេជ្ញា ពង្រឹងកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ ខែ កក្កដា ឆ្នាំទៅ រឿង វិសោធនកម្មច្បាប់ អង្គការ ក្រៅរដ្ឋាភិបាល បញ្ហា ព្រំដែន កាលបរិច្ឆេទ រៀបចំការបោះឆ្នោតនិង បញ្ហាចាប់ខ្លួន សកម្មជនគណបក្សសង្រ្គោះជាតិ ។
ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សទាំងពីរ ពិភាក្សាលើការបន្តពង្រឹងវប្បធម៌សន្ទនា និងមានការជួបពិភាក្សាគ្នាឲ្យបានញឹកញាប់ ដើម្បីពង្រឹងការអនុវត្តច្បាប់។ ចំពោះច្បាប់ អង្គការក្រៅរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សទាំងពីរ អះអាងថា កំពុងស្ថិតក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញ ហើយថ្នាក់ដឹកនាំទាំងពីរ បានឯកភាពថា នៅពេលច្បាប់ នោះ យកទៅអនុវត្ត ហើយមានការប៉ះពាល់លើចំណុចណា នោះនឹងយកចំណុចនោះ ទៅធ្វើវិសោធនកម្ម ស្ថិតក្រោមរដ្ឋធម្មនុញ្ញ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឯកឧត្តម បានបន្តថា គណបក្សទាំងពីរបានអំពាវនាវឲ្យមានការចូលរួមសហការពីសំណាក់គណបក្សមានអាសនៈនៅសភា ព្រឹទ្ធសភា និងគណបក្សនៅក្រៅទាំងអស់ ព្រមទាំងសង្គមស៊ីវិល ព្រោះបញ្ហានេះ ជាបញ្ហាជាតិ។

ហើយ ដោយឡែកចំពោះកាលបរិច្ឆេទបោះឆ្នោតសកល ឯកឧត្តមបានបន្តថា គណបក្សទាំងពីរ បានពិនិត្យកាលបរិច្ឆេទបោះឆ្នោត ដោយយោងតាមរដ្ឋធម្មនុញ្ញ រីឯបញ្ហាចាប់ខ្លួន សកម្មគណបក្សគណបក្សសង្គ្រោះជាតិ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្តល់ប្រឹក្សាឲ្យគណបក្សសង្គ្រោះជាតិ ស្វែងរកមេធាវីការពារក្តីឲ្យបានល្អ។

រឿងបញ្ហាព្រំដែន ដំណាងគណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សនឹងត្រៀមខ្លួន ធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងរដ្ឋាភិបាល ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *