លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតប្រធានាធិបតីអាមេរិក

គិតត្រឹមម៉ោង១និង៥០នាទី (ម៉ោងនៅកម្ពុជា) បេក្ខភាពប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងនាំមុខ។ ក្នុងនោះលោក Donald Trump ទទួលបាន214សំឡេង ខណៈដែលលោក Joe Biden ទទួលបាន264សំឡេង (ត្រូវការ6សំឡេងទៀតដើម្បីឈ្នះ)។

លទ្ធផលនេះនៅសល់៥រដ្ឋទៀតដែលមិនទាន់ចេញលទ្ធផលការរាប់សន្លឹកឆ្នោតគឺរដ្ឋNevada មាន6 សំឡេង, រដ្ឋ Pennsylvania មាន20សំឡេង, រដ្ឋ North Carolina មាន15 សំឡេង, រដ្ឋ Georgia មាន16 សំឡេង និងរដ្ឋ Alaska មាន3សំឡេង។

លោក Donald Trump អាចជាប់ជាប្រធានាធិបតីអាណត្តិទី២បានលុះត្រាតែឈ្នះទាំង5រដ្ឋខាងលើ ខណៈដែលលោក Joe Biden ត្រូវការឈ្នះតែរដ្ឋ Nevada មួយទៀតប៉ុណ្ណោះ ៕

 

Loading...