លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតប្រធានាធិបតីអាមេរិក

គិតត្រឹមម៉ោង១១ព្រឹក(ម៉ោងនៅកម្ពុជា) ថ្ងៃទី៤ វិច្ឆិកានេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកបានដំណើរការ និងដឹងលទ្ធផលបណ្តោះអាសន្នជាបណ្តើរៗហើយ។ ក្នុងនោះលោក Joe Biden កំពុងនាំមុខលោក Donald Trump សម្រាប់សំឡេងគាំទ្រ ដោយលោក Donald Trump ទទួលបាន១១២សំឡេង ខណៈដែលោក Joe Biden ទទួលបាន២០៩សំឡេង។

សូមបញ្ជាក់ថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិកបច្ចុប្បន្ន បើបេក្ខជនប្រធានាធិបតីត្រូវការឈ្នះឆ្នោតចាំបាច់ត្រូវការ២៧០សំឡេងនៃអង្គបោះឆ្នោតសរុប៥៣៨សំឡេង ទើបអាចក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកបាន ៕

 

Loading...