លាភ រដ្ឋា និង ឈុត សេរីវ៉ាន់ថង ធ្វើអ្នកគាំទ្រនិងអ្នកទស្សនាភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ៖  អ្នកប្រដាល់វ័យក្មេង២នាក់ ដែលគូប្រកួតជម្រុះ សម្រាប់វគ្គ៨នាក់នៃពានរង្វាន់ ជើងឯក TV5 Knock Out Series by K. Cement ប្រភេទទម្ងន់៥៧ គីឡូក្រាម បានធ្វើឲ្យអ្នកគាំទ្រ និង អ្នកទស្សនា សុទ្ធតែរន្ធតចិត្តនៅពេលឃើញសន្ទុះនៃភាពក្លាហាន របស់ពួកគេ ដើម្បីទទួលបានកៅអីវគ្គ៨នាក់ចុងក្រោយ។ការប្រកួតរវាងអ្នកប្រដាល់ទាំង២នាក់នេះ ធ្វើឡើងនៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រែកកំពិស កាលពីចុងសប្តាហ៍កន្លងទៅ ។

លោក សេង កដិកា អ្នកគ្របគ្រងកម្មវិធីប្រដាល់ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញភាពក្លាហាន របស់អ្នកប្រដាល់វ័យក្មេងទាំង២រូប គឺកីឡាករ លាភ រដ្ឋា មកពីលក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ និងកីឡាករ ឈុត សេរីវ៉ាន់ថង មកពីក្លិប រាហ៊ូកីឡាខេត្តបាត់ដំបង ពីព្រោះការប្រកួតនេះ បានធ្វើឲ្យអ្នកទស្សនាក្នុងស៊ីយូងើបឈរស្ទើគ្រប់គ្នា ដោយការរម្យភើប និងព្រឺព្រួយជាមួយស្នៀតប្រដាល់ដែលបង្កបដោយតិចនិចក្នុងការដណ្តើមយកជ័យជម្នះរៀងខ្លួន ។

លោកបានបន្តថា យ៉ាងណា ការប្រកួតនេះពួកគេត្រូវតែចាកចេញម្នាក់ពីកម្មវិធី គឺកីឡាករ លាភ រដ្ឋា ទេបានយកឈ្នះ កីឡាករ ឈុត សេរីវ៉ាន់ថង ដោយពិន្ទុក្នុងកម្រិតបច្ចេកទេស ។ លោកបានបញ្ជាក់ថា រដូវកាលទី២នេះ ប្រមូលផ្តុំសុទ្ធតែអ្នកប្រដាល់ខ្លាំង ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនេះគឺជ្រើសបានតែ៣២នាក់ប៉ុណ្ណោះ ទូទាំងប្រទេស ។ ជាមួយគ្នានោះដែរ កីឡាករ លន បញ្ញា ក៏បានវាយ យកឈ្នះ ផាន ផាត់យុទ្ធ អ្នកប្រដាល់ មកពីក្លិបសាលវ័ន្តកីឡាដោយពិន្ទុ ផងដែរ ។ ដូច្នេះកីឡាករ លាភ រដ្ឋា និង កីឡាករ លន បញ្ញាត្រូវបានឡើងទៅប្រកួតវគ្គជម្រុះ៨នាក់សម្រាប់ស្វែង រកឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ នាពេលខាង ។
លោក សេង កដិកា បានអះអាងថា សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ព្រែកកំពឹស នឹងឈប់សម្រាប់ក្នុងរដូវ បុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ដើម្បីទុកឱកាសឲ្យ លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការនី គណៈកម្មការ បានឈប់សម្រាក បានទៅជួបជុំសាច់ញ្ញាណ ឪពុកម្តាយ បងប្អូន ក្នុងឱកាសឆ្នាំថ្មី ឆ្នច សំរឹទ្ធិស័ក ព ស ២៥៦២ ដែលត្រូវឃុំគ្រងដែនសុវណ្ណភូមិ និងចក្រវាល ដោយពេទធិតា ព្រះនាង ហោធរៈទេវី បុត្រីទី៧ របស់កបិលមហាព្រហ្ម ៕

 

Loading...