លិខិតមិត្តអ្នកអាន៖ កូនខ្ញុំរៀនតាមអនឡាញសាលាឯកជនវេសន៍ឡាញបង់ថ្លៃពេញ១០០ភាគរយ 

កូននាងខ្ញុំរៀនភាសានៅសាលាវេសន៏ឡាញដែលត្រូវបង់ប្រាក់រហូតដល់២៩០ដុល្លារក្នុងមួយធើម។ ការរៀននោះទៀតសោតគឺតាមអនឡាញដែលតម្រូវអោយនាងខ្ញុំត្រូវទិញទូរសព្ទទំនើបមួយគ្រឿងសម្រាប់កូន ។ តើក្រសួងអប់រំយល់យ៉ាងណាចំពោះសាលាឯកជនវេសន៏ឡាញបង់តម្លៃពេញយ៉ាងនេះ។

នាងខ្ញុំផ្តាច់ពីមាត់ពង្រាត់ពីកដើម្បីអោយកូនរៀនភាសាអង់គ្លេសនៅសាលាវេសន៏ឡាញនេះ ។ តែអ្វីដែលការគួរអោយសោកស្តាយការបង្រៀនតាមអនឡាញពិតជាផ្តល់ចំណេះដឹងដូចការបង្រៀនដោយផ្ទាល់ដែរឬទេ? ហេតុអីត្រូវបង់ថ្លៃពេញនៅពេលរៀនតាមអនឡាញ? ដូច្នេះក្រសួងអប់រំនិងសមាគមគ្រឺះស្ថានសិក្សាមើលសាលាវេសន៏ឡាញផង!!!

Loading...