លិង្ហចំណាស់ជាងគេបំផុត​ នៅលើពិភពលោក ធ្វើសំរឹទ្ធអាយុ២០០០ឆ្នាំ រកឃើញក្នុងផ្នូរបុរាណ ជនជាតិចិន

ចិន៖រូបភាពដ៏កម្រលិង្ហចំណាស់ ជាងគេបំផុតនៅលើពិភពលោក ត្រូវបានគេបង្ហាញជាសាធារណៈ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ បុរាណវិទ្យា រកឃើញ ចំពោះលិង្ហចំណាស់ដែលជា កម្មសិទ្ធិអភិជនចិន ក្នុងរាជវង្សហាន ទំាង២ធ្វើពីសំរិទ្ធ មានអាយុកាលជាង២០០០ឆ្នាំ រកឃើញក្នុងផ្នូរបុរាណជនជាតិ ចិនបើតាមការចេញផ្សាយពី daily mail នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។

យោងតាមសម្តីក្រុមអ្នកស្រាវជ្រាវ បុរាណវិទ្យាថា ពួកគេត្រូវបានរកឃើញនៅខេត្ត Jiangsu នៅក្បែរក្រុងស៊ាងហៃ ក្នុងផ្នូរបុរាណដែលជាកម្មសិទ្ធិ របស់អ្នកមាន និងអ្នកមានអំណាច ក្នុងរាជវង្សហាន ។ មួយក្នុងចំណោមវត្ថុបុរាណ ទាំង២នេះ មានរូបរាងដូចកណ្តឹងដែកភ្ជាប់ទៅវាត្រូវ​ បានគេរកឃើញនៅក្នុងទីក្រុងនៅភាគខាងលិចខេត្ត Jiangsu ។
ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា បានបន្តថា វាត្រូវបានគេជីករកឃើញនៅឆ្នាំ២០១២ ដោយក្រុមបុរាណវិទូ បានរក្សាទុកនៅក្នុងសារមន្ទីរ Yizheng ហើយមិនបង្ហាញ ជាសាធារណៈឡើយ ៕

Loading...