លិចកាណូតនៅស្រុកល្វាឯម ខេត្តកណ្តាល បាត់ខ្លួនជនរងគ្រោះ៤-៥នាក់

ខេត្តកណ្តាល៖ ជនរងគ្រោះ៤ ទៅ៥នាក់ បានស្ថិតនៅក្នុងការបាត់ខ្លួន រកមិនទាន់ឃើញ ក្នុងករណីគ្រោះថ្នាក់លិចកាណូតកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ-ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

ប្រភពពីអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា កាណូតខាងលើ បានចេញដំណើរពីសំរោងធំ មកកាន់ឃុំកោះកែវ ប៉ុន្តែដោយសារមេឃងងឹតភ្លៀង និងមានខ្យល់កន្ត្រាក់ផងនោះ អ្នកបើកបរកាណូត សម្រេចចិត្តបើកកាណូតត្រឡប់ក្រោយបញ្ចៀសពីតំបន់រងគ្រោះ ប៉ុន្តែបែរជាក្រឡាប់លិច ហើយជនរងគ្រោះបានព្យាយាមហែលទឹកឆ្លង ហើយមកដល់ពេលនេះ ប្រភពរាយការណ៍ថា នៅបាត់ខ្លួនមនុស្ស៤ទៅ៥នាក់នៅឡើយ ៕

see

222

Loading...

Leave a Reply

Your email address will not be published. Required fields are marked *