លិចទូកដឹកជនភៀសខ្លួននៅសមុទ្រលីប៊ី មនុស្ស២០០នាក់ សង្ឃឹមរស់តិច

ទូកមួយគ្រឿងដែលផ្ទុកទៅដោយជនភៀសខ្លួនមកពីតំបន់អាហ្រ្វិកឆ្ពោះទៅកាន់ប្រទេសអីតាលីនោះបានលិចនៅលើដែនសមុទ្រប្រទេសលីប៊ីកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ហើយបើតាមអាជ្ញាធរមូលដ្ឋានបានប្រកាសថា មនុស្សរហូតដល់២០០នាក់ គ្មានសង្ឃឹមថា នៅរស់រានមានជីវិតឡើយ ។

មន្ត្រីសន្តិសុខមួយរូបដែលឈរជើងនៅភាគខាងលិចទីក្រុង Zuwara ទីដែលមានហេតុការណ៍មនុស្សជាច្រើនជិះនៅក្នុងទូកហើយក្រឡាប់លិចនោះបាននិយាយថា មនុស្សប្រមាណ៤០០នាក់ដែលធ្វើដំណើរនៅលើទូកនេះ ។ ពួកគេភាគច្រើនត្រូវសង្គ្រប់ធ្លាក់ចុះទឹកតែម្តងនៅពេលដែលទូកក្រឡាប់នោះ ។

មន្ត្រីមួយរូបដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបញ្ជាក់ថា នៅព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្មាំការពារដែនសមុទ្រលីប៊ីបានសង្គ្រោះជនភៀសខ្លួនទាំងនោះបាន២០១នាក់ ក្នុងចំណោមនោះ១៤៧នាក់ត្រូវនាំខ្លួនទៅកាន់មន្ទីរឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ស្ថិតនៅតំបន់ Sabratha ភាគខាងលិចទីក្រុងទ្រីប៉ូលី ។

អាជ្ញាធរផ្សេងទៀត ក៏ដូចប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ផងដែរបានរាយការណ៍ និងផ្សព្វផ្សាយពីហេតុការណ៍ក្រឡាប់លិចទូកនេះដែរ ប៉ុន្តែមិនបានបញ្ជាក់ពីជនរងគ្រោះដែលបាត់បង់ជីវិតនោះឡើយ ។

កម្លាំងសន្តិសុខបានបញ្ជាក់ថា ជនភៀសខ្លួនទាំងអស់នេះបានធ្វើដំណើរមកពីប្រទេសអនុតំបន់សាហារានអាហ្វ្រិក(Saharan Africa) មកពីប៉ាគីស្ថាន ស៊ីរី ម៉ូរ៉ូកូ និងបង់ក្លាដែស ។

ឆ្នាំការពារដែនសមុទ្រប្រទេសអីតាលីដែលសម្របសម្រួលប្រតិបត្តិការជាមួយសហភាពអឺរ៉ុបសង្គ្រោះជនភៀសខ្លួននៅមហាសមុទ្រលីប៊ីនោះ នៅពេលភ្លាមៗនេះមិនទាន់បានធ្វើអត្ថាធិប្បាយបែបណានីមួយនៅឡើយទេ ។

ឆ្មាំការពារសមុទ្រលីប៊ីហាក់នៅមានកម្រិតនៅក្នុងចាត់វិធានការទប់ស្កាត់ទូកនេសាទ ក៏ដូចទូកធុនតូចដែលឆ្លងកាត់តាមផ្លូវសមុទ្ររបស់ខ្លួន ។ តំបន់ Zuwara របស់លីប៊ីនោះ មានទីតាំងស្ថិតនៅព្រំដែនជាមួយប្រទេសទុយនេស៊ី ជាកន្លែងដែលរត់ពន្ធមនុស្សឆ្លងកាត់យ៉ាងគគ្រឹកគគ្រេងបំផុតពីសំណាក់ក្រុមឈ្មួញរត់ពន្ធមនុស្ស ឆ្លងកាត់ចូលទៅកាន់ប្រទេសអ៊ីតាលី
វាជាកន្លែងដែលមានការឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ដែលភៀសខ្លួនដោយសារតែអំហើហិង្សា ភៀសខ្លួនដោយសារភាពក្រីក្រឆ្ពោះទៅកាន់អឺរ៉ុប ។ ប្រទេសដែលកំពុងកើតមានចលាចល និងអំពើហិង្សានោះ ជាឱកាសដល់ក្រុមរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនតាមរយៈដែនសមុទ្រទៅកាន់ប្រទេសដទៃផ្សេងទៀត ដូចជានាំជនភៀសខ្លួនស៊ីរីទៅកាន់ប្រទេសលីប៊ីតាមរយៈដែនសមុទ្រប្រទេសអេហ្ស៊ីប ឬប្រទេសជាច្រើនទៀតស្ថិតនៅអនុតំបន់សាហារាន តាមរយៈសមុទ្រប្រទេសណៃចឺ ស៊ូដង់ និងឆាដ ជាដើម ។

អង្គការជនភៀសខ្លួនអន្តរជាតិ IOM បានចេញរបាយការណ៍បញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០១៥នេះ មនុស្សប្រមាណ២៣០០នាក់បានបាត់បង់ជីវិត ដោយសារតែព្យាយាមឆ្លងកាត់តាមផ្លូវសមុទ្រឆ្ពោះទៅកាន់តំបន់អឺរ៉ុប ។ កាលពីឆ្នាំមនុស្សជនរងគ្រោះបាត់បង់ជីវិតមានប្រមាណ៣.២៧៩នាក់ ។

កាលពីថ្ងៃទី២៥ ខែសីហា សាកសពប្រមាណ៥០នាក់ត្រូវបានប្រទះឃើញនៅសមុទ្រអូស្ត្រាលីជិតព្រំដែន Hungarian ។ លោកស្រីអធិការបតីអាល្លឺម៉ង់ អេងហ្គេឡា ម៉ាក់កែល បានថ្លែង ការរកឃើញសាកសពទាំងនោះគឺជាក្តីឈឺចាប់បំផុតរបស់មេដឹកនាំសហគមន៍អឺរ៉ុបដែលកំពុងតែបើកកិច្ចពិភាក្សាលើបញ្ហាជនភៀសខ្លួននៅឯទីក្រុង Balkan នោះ ។

ប្រទេសលីប៊ីដោយសារតែការលំហូចូលពីជនភៀសខ្លួនខ្លាំងពេកនោះ វិធានការនៅក្នុងប្រទេសនេះបានចាប់ជនទាំងនោះទៅដាក់ក្នុងជំរំដែលមានមនុស្សច្រើកកកកុញ ឬឃុំទុកនៅក្នុងសាលារៀង បន្ទាយយោធាដែលបោះបង់ចោល ហើយការរស់នៅរបស់ពួកគេទាំងនេះខ្វះអនាម័យ និងគ្មានថ្នាំពេទ្យសម្រាប់ព្យាបាលគ្រប់គ្រាន់ ។

ប្រទេសអាហ្វ្រិកខាងជើងធ្លាប់បាននិរទ្ទេសជនភៀសខ្លួនដែលពួកគាត់បានចាប់ ប៉ុន្តែដោយសារការវាយប្រយុទ្ធគ្នារវាងក្រុមខ្មាន់កាំភ្លងនោះបានធ្វើឲ្យមានការកាត់ផ្តាច់ទឹកដីគ្រងគ្រង់ឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសណៃចឺ អាល់ហ្សេរី និងប្រទេសឆាដ ដែលជាមូលហេតុធ្វើឲ្យជនភៀសខ្លួនទាំងនោះ ស្នាក់នៅរាប់ខែ ឬរាប់ឆ្នាំនៅក្នុងមន្ទីរឃុំឃាំង ៕

migrants-boat-sink-meditranean-off-libya

libya-migrants

boat-capsizes-libya

Loading...

Leave a Reply

Your email address will not be published. Required fields are marked *