លិចទូកល្បឿនលឿននៅឥណ្ឌូនេស៊ីស្លាប់មនុស្ស៨នាក់

មនុស្សយ៉ាងតិច៨នាក់ ក្នុងនោះមានកូនតូចផងដែរបានស្លាប់បន្ទាប់ពីហេតុការណ៍លិចទូកល្បឿនលឿនមួយគឿងនៅឈូងសមុទ្រ Borneo ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងែទី២៥ ខែកក្កដា ឆ្នាំ២០១៧។

ក្រុមមន្ត្រីជួយសង្គ្រោះថ្លែងថា សាក្សីបានរៀបរាប់ប្រាប់ថា អ្នកដំណើរបានលោតចុះទឹកដោយគ្មានអាវពង ខណៈទូកដែលដឹកអ្នកដំេណីរ៥១នាក់បានលិចនៅខាងក្រៅកំពង់ផែប្រទេសឥណ្ឌូណេស៊ីដែលកំពុងជាប់មមាញឹក ខណៈដែល
ជនរងគ្រោះផ្សេងទៀតសង្ស័យជាប់គាំង
នៅក្នុងទូក។

លោក Octavianto អ្នកនាំពាក្យភ្នាក់ងារជួយសង្គ្រោះ និងស្វែងរកក្នុងតំបន់ថ្លែងថា ទូកនេះបានលិចក្រោយ ១០នាទីប៉ុណ្ណោះនៅពេលត្រូវវាយប្រហារដោយទឹករលក។ ទូកបានចាប់ផ្តើមរុញច្រាន និងក្រឡាប់លិចខណៈនៅមិនឆ្ងាយពីកំពង់ផែ។

លោកបន្តថា មនុស្ស៨នាក់រួមទាំងកូនក្មេងអាយុ២ឆ្នាំផងត្រូវរកឃើញថាស្លាប់ ខណៈ២២នាក់ផ្សេងទៀត រួមទាំងបុរសនិងស្ត្រីជនជាតិអាឡឺម៉ង់ត្រូវគេជួយសង្គ្រោះទាន់ពេល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

ទាហានជេីងទឹក
ត្រូវគេបញ្ជូនទៅទីកន្លែងកេីតហេតុដើម្បីស្វែងរកអ្នកដំណើរដែលនៅសេសសល់។ ទោះជាយ៉ាងណាក៏ដោយអ្នកដំណើរក្នុងតំបន់នេះច្រើនតែមិនកត់ត្រាអ្នកដំណើរទាំងអស់ដែលនៅលើទូកថាមានប៉ុន្មាននាក់ឲ្យប្រាកដនោះឡេីយ។

គ្រោះថ្នាក់នេះបានកើតឡើងនៅពេលទូកបានចាកចេញពី Tarakan ក្នុងខេត្ត Borneo ភាគខាងជើងកាលពីព្រឹកថ្ងៃអង្គារទៅកាន់ Tanjung Selor ។

លោកOctavianto បន្តថា
សាក្សីបាននិយាយថា ទឹកសមុទ្រស្ងប់ស្ងាត់នៅពេលទូកក្រឡាប់ ដូច្នេះគាត់មិនគិតថា គ្រោះថ្នាក់នេះបណ្តាលមកពីសមុទ្រឡេីយ។

ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅកំពង់ផែនោះមមាញឹកណាស់ ហើយការចរាចរទូកមានល្បឿនលឿនផងនៅពេលនោះ អាចជាហេតុបង្កឱ្យមានរលក។

នេះជាគ្រោះថ្នាក់តាមផ្លូវសមុទ្រថ្មីបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានកោះប្រមាណ១៧០០០ ពឹងអាស្រ័យយ៉ាងខ្លាំងទៅលេីទូកដេីម្បីដឹកពលរដ្ឋរបស់ខ្លួនឆ្លងទៅ ឆ្លងមករាល់ថ្ងៃ ប៉ុន្តែមានកំណត់ត្រាពីសុវត្ថិភាពមិនច្បាស់លាស់នោះទេ។

យ៉ាងហោចណាស់មនុស្ស២៣នាក់បានស្លាប់ គ្រាដែលទូកទេសចរណ៍មួយគ្រឿងមកពីហ្សាកាតា ដឹកអ្នកទេសចរក្នុងស្រុក២៥០នាក់ដើម្បីទៅចូលរួមប្រារព្ធពិធីចូលឆ្នាំថ្មីនៅលេីកោះ តាឌីង ដែលនៅក្បែរនោះត្រូវភ្លេីងឆេះ៕ សុមេធ

 

Loading...