លិច​ទូក​នៅ​ប្រទេស​ក្រិ​ក​ស្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់​

​មនុស្ស​យ៉ាងតិច​១០​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​កុមារ​ផង​ដែរ​ បន្ទាប់​ពី​ហេតុការណ៍​លិច​ទូក​នៅ​ក្នុង​ប្រទេស​ក្រិ​ក​ សមុទ្រ​ភាគ​ខាងកើត​ Aegean​ Sea​ កាលពី​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ នៅ​ពេល​ភ្លាមៗ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​ផង​ដែរ​ កម្លាំង​ល្បាត​ដែនសមុទ្រ​ប្រទេស​ក្រិ​កបាន​សង្គ្រោះ​មនុស្ស​២៤២​នាក់​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ។​

​មនុស្ស​រាប់​ពាន់​នាក់​បាន​មក​ដល់​ដែន​កោះ​ Lesbos​ ប្រទេស​ក្រិ​ក​ជា​រៀងរាល់ថ្ងៃ​ បន្ទាប់​ពី​ពួក​គេ​ទាំងនោះ​ធ្វើ​ដំណើរ​ផ្សងគ្រោះថ្នាក់​មក​ពី​ប្រទេស​ទួ​រ​គី​ ។​ នៅ​អំឡុង​ពេល​នេះ​ដែរ​ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​គេ​ដឹង​ថា​ កំពុង​ធ្វើ​ដំណើរ​ផ្សងគ្រោះថ្នាក់​ដល់​អាយុជីវិត​តាម​ផ្លូវ​សមុទ្រ​ប្រទេស​លី​ប៊ី​ អាជ្ញាធរ​ប្រទេស​អ៊ី​តា​លី​បាន​អះអាង​ថា​ មនុស្ស​១០៤២​នាក់​ត្រូវ​ជួយ​សង្គ្រោះ​កាលពី​ដែនសមុទ្រ​កាលពី​ថ្ងៃ​ពុធ​ ។​

​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដាច់​ដោយឡែក​ផ្សេង​ពី​គ្នា​៧​ប្រតិបត្តិការ​ត្រូវ​អាជ្ញាធរ​អនុវត្ត​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ពុធ​ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​តា​លី​ ។​ ទី​ភា្ន​ក់​ងារ​ព័ត៌មាន​ AGI​ បាន​រាយការណ៍​ថា​ នាវា​ជួយ​សង្គ្រោះ​ប្រទេស​អង់គ្លេស​,​ អ៊ី​រី​ស​(Irish),​ អា​ល្លឺ​ម៉​ង់​ និង​ស្លូ​វី​នៀ​បាន​ចូលរួម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​សមុទ្រ​លី​ប៊ី​នោះ​ផង​ដែរ​ ។​ ប្រតិបត្តិការ​របស់​នាវា​ទាំងនេះ​ជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការ​របស់​សហគមន៍​អឺរ៉ុប​ដែល​ឲ្យ​ឈ្មោះ​ថា​ ប្រតិបត្តិការ​ EUNavfor​ ។​

​អាជ្ញាធរ​ប្រទេស​ក្រិ​កបាន​ថ្លែង​ថា​ មនុស្ស​ជាង​៣០​នាក់​ផ្សេង​ទៀត​កំពុង​នៅ​បាត់​ខ្លួន​ ក្រោយ​ពី​ទូក​ឈើ​មួយ​គ្រឿង​បាន​លិច​ នៅ​លើ​សមុទ្រ​ តំបន់​ Lesbos​ ។​ កុមារ​៧​នាក់​ត្រូវ​គេ​ជឿ​ថា​ ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ ដោយសារ​តែ​ការ​លិច​ទូក​នៅ​ពេល​នេះ​ ។​

​អង្គការសហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា​ មនុស្ស​ជាង​៧០០.០០០​នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ទូក​ឆ្លងកាត់​ទៅ​កាន់​ប្រទេស​សហគមន៍​អឺរ៉ុប​នៅ​ក្នុងឆ្នាំនេះ​ ។​ ពួក​គេ​ទាំងនោះ​ភាគច្រើន​មក​ពី​ប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។​ ស្ថិត​នៅ​ក្នុង​រដូវរងារ​យ៉ាងណា​ក៏​ដោយ​ ការ​ធ្វើ​ដំណើរ​របស់​ជនភៀសខ្លួន​ទាំងនោះ​មិន​គ្មាន​ថមថយ​តិច​ចុះ​នោះ​ទេ​ ។​

​កាលពី​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់​ លោក​ Walter​ Steinmeier​ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​អា​ថេ​ន​Athen​ ហើយ​បាន​សន្យា​ថា​ នឹង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​បន្ថែម​ទៀត​ដល់​អាជ្ញាធរ​ប្រទេស​ក្រិ​ក​ក្នុង​ប្រតិបត្តិការ​ទាក់ទង​បញ្ហា​ជនភៀសខ្លួន​នេះ​ ។​ លោក​អះអាង​ថា​ នៅ​ខណៈ​ពេល​ដែល​ប្រទេស​ក្រិ​ក​កំពុង​តែ​ពុះពារ​ដើម្បី​សេដ្ឋកិច្ច​រីក​ចម្រើន​ឡើង​វិញ​នោះ​ ការ​លំហូរ​ចូល​ជនភៀសខ្លួន​ទាំងនេះ​ ពិតជា​ឧបសគ្គ​ដែល​មិនធម្មតា​មួយ​ ។​

​រដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​ មាន​គម្រោង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ក្រិ​ក​ លោក​ Alexis​ Tsipras​ និង​រដ្ឋមន្ត្រី​ការ​បរទេស​ លោក​ Nikos​ Kotzias​ ដើម្បី​ពិភាក្សា​វិបត្តិ​នេះ​ រួម​ជាមួយ​បញ្ហា​ដទៃ​ផ្សេង​ទៀត​ផង​ដែរ​ ៕​

 

awq (1) awq (2) awq (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *