លី​លី​នៅ​ស្រលាញ់​ការងារ ជាង​គូ​អនាគត

ភ្នំពេញ៖ ឌី​ជេ ដ៏​ស្រស់​សោភា កញ្ញា លី​លី ដែល​ប្រិយមិត្ត​តែងតែបាន​ស្តាប់​សម្លេង​របស់​នាង​នៅក្នុង​កម្មវិធី​វិទ្យុ​អេ​ហ្វ​អឹម​៩៨MHz និង​វិទ្យុ​ដូនពេញ ៨៧.៥ នោះ​ប្រាកដជា​លួច​សរសើរ​នូវ​សម្លេង​ដ៏​ក្រអួន​ក្រអៅ​ប្រកបដោយ​វោរ​ហា​ស័ព្ទ​ហូរ​ដូច​ទឹក​របស់​នាង។ ព្រោះតែ​មមាញឹក​នឹង​ការងារ ស្ទើរតែ​រក​ពេល​សម្រាក​មិនបាន ទើប​ឌី​ជេ​រូបនេះ បាន​ទុក​រឿង​គូ​អនាគត​ទៅ​ម្ខាង ដោយ​ពុំទាន់​នឹកនា​ចង់បាន។

ឌី​ជេ លី​លី បាន​រំលឹក​ឲ្យ​ដឹងថា មុន​បាន​ក្លាយជា​ឌី​ជេ​ប្រចាំ​វិទ្យុ​បែបនេះ នាង​ត្រូវ​ឆ្លងកាត់​ការហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​រៀមច្បង​មួយចំនួន ហើយ​ក្រោយមក នាង​បាន​ចូល​និយាយ​ក្នុង​ស្ទូ​ឌី​យោ​វិទ្យុ​តែម្តង។ លី​លី បន្តថា ការងារ​អ្វី​ក៏ដោយ លើកដំបូង​តែងតែ​ជួប​បញ្ហាខ្លះៗមិន​ខាន ប៉ុន្តែ​ក្រោយមក ក៏​អាច​បាន​ប្រសើរ​ជាបណ្តើរ។ ប៉ុន្តែ អ្វីដែល​នាង​ប្រឈម​ខ្លាំង​នោះ គឺ​ការសន្ទនា​ជាមួយ​ប្រិយមិត្ត​ដែល​បាន​ទូរស័ព្ទ​ចូលរួម​ជជែក​កម្សាន្ត។

មាន​អ្នក​ស្តាប់​កម្មវិធី​វិទ្យុ​ជាច្រើន​ដែល​គាំទ្រ​លើ​រូបនាង​និង​បាន​និយាយថា​នាង​ពូកែ​និយាយ​ស្តីឱ្យ​ប្រិយមិត្ត​សើច​ខ្លាំងណាស់​ហើយ​ជាពិសេស​នាង​ជា​មនុស្ស​ប៉ិនប្រសប់​ក្នុង​ការរក​ពាក្យ​មក​និយាយ​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​ក្នុងការ​ឆ្លើយ​ឆ្លងទៅ​ប្រិយមិត្ត​បាន​គ្រប់ពេលវេលា​និង​មិន​ធ្វើឱ្យមាន​ការធុញទ្រាន់​ឡើយ ពិសេស​នៅ​វិទ្យុ​ដូនពេញ ក្នុង​កម្មវិធី Music top hit ដែល​ប្រិយមិត្ត​អាច​ទូរស័ព្ទ​ចូលរួម ជជែក​លេង​ជាមួយ ឌី​ជេ លី​លី យ៉ាង​សប្បាយចិត្ត​នោះ​ជាមួយនឹង​បទពិសោធ​រយៈពេល​ជាង៨ឆ្នាំ​មកនេះ​លី​លី​បាន​lyly2សាង​ប្រជាប្រិយភាព​របស់​នាង​ទាំង​ការងារ​នៅ​វិទ្យុ និង​ការងារ​នៅ​ស្ថានីយទូរទស្សន៍ ដែល​នាំ​ឲ្យ​ឌី​ជេ​រូបនេះ កាន់តែ​ងុបងុល​នឹង​ការងារ​ស្ទើរតែ​រក​ពេល​សម្រាក​មិនបាន។

ចំណែក​រឿងរ៉ាវ​ជីវិត​ផ្ទាល់ខ្លួន​វិញ​កញ្ញា លី​លី​បាន​ប្រាប់​ឲ្យ​ដឹងថា ចំពោះ​គូ​អនាគត នាង​នៅ​មិនទាន់​គិតគូរ​នៅឡើយ​ទេ ខណៈដែល​ការងារ​សិល្បៈ​កំពុង​មមាញឹក ចង់​នៅ​ស្រវា​ក្រសោប​ឱកាស​មាសប្រាក់​នេះ​ឲ្យ​បាន​ច្រើន​សិន។

ទោះជា​យ៉ាងណា ឌី​ជេ​រូប​ស្រស់ វ័យ២៤ ឆ្នាំ​រូបនេះ បាន​បង្ហើប​ប្រាប់ថា មិន​ខ្វះ​ទេ​មនុស្ស​ប្រុស​ដែល​តែងតែ​ពោល​ពាក្យ​លែបខាយ ឌឺដង​សុំ​ស្នេហ៍​ពី​នាង ប៉ុន្តែ​នាង​នៅ​មិនទាន់​អាច​ទទួលយក​សំណើ​រទាំង​នោះបាន តែ​ក៏​មិនមែន​បានន័យថា នាង​មិនមាន​មនោសញ្ចេតនា​នោះដែរ។នាង​បានត្រឹមតែ​និយាយថា​នាង​ក៏​ជាម​នុស្ស​ដែលមាន​មនោសញ្ចេតនា​ដូច​មនុស្ស​ដទៃទៀត​ប៉ុន្តែ​នាង​និយាយ​យ៉ាងខ្លី​ថា​ពេលណា​ដល់​គឺ​ពេលនោះ​ហើយ​មនុស្ស​ក្នុង​បេះដូង​របស់ខ្ញុំ​ខ្ញុំ​មិន​លាក់​ទេ​គង់តែ​នឹង​ឱ្យ​ប្រិយមិត្ត​បានដឹង​មិន​ខាន៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *