លុ​ច្ស​ស៊ី​ស បុក​ម៉ូតូ សម្របសម្រួល​បញ្ចប់រឿង

​ភ្នំពេញ​៖ បុរស​វ័យ​កណ្តាល​ម្នាក់​បាន​រងរបួស​រលា​ត់ដៃ​ជើង បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ រថយន្ត​ប៉ះ​ជាមួយ​ម៉ូ​តូ​​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​ថ្ងៃទី ២០ ម្សិលមិញ នៅត្រង់ចំនុច​ប្រសព្វ​ផ្លូវ ១០១៥ និង ១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុ​ខ​។​

សាក្សីនៅ​កន្លែងកើតហេតុ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​លុ​ច្ស​ស៊ី​សព​ណ៌​ខ្មៅ មួយ គ្រឿង​ពាក់ ស្លាក​លេខ ភ្នំ​ពេ​ញ​ 2D-4055 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លួ​វ ១០០៧ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង យ៉ាង​លឿន រីឯ​ម៉ូតូ​ហុងដា ឌ្រី​ម 2012 ពាក់​ស្លាក​លេខ ភ្នំ​ពេ​ញ​ 1BE-7877 បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច លុះ​មកដល់​ចំនុច​កើត ហេតុ រថយន្ត​ក៍បាន​ជ្រុល​ចង្កូត​ទៅបុក​ប៉ះ ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​នៅ​លើ​ផ្លូវ តែ​សំណាងល្អ​ម្ចាស់​ម៉ូតូ គេច​ផុតពី​កង់​រថយន្ត​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​រុំ​របួស​ឲ្យ។

បន្ទាប់មក​ម្ចាស់​រថយន្ត​ក៍​សុំ​សម្រប សម្រួល ដោយ​ព្រម​សង​ថ្លៃ​ខូ​ច​ខាត និង ថ្នាំ​ព្យាបាល ដើម្បី​បញ្ចប់រឿង​នោះ​នឹង​កន្លែង​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *